ព័ត៌មានជាតិ
រដ្ឋបាលស្រុកស្រីសន្ធរ រៀបចំសង្ក្រាន្តឆ្នាំថ្មី នៅបរិវេណវត្តកោះកែវ សម្រេចជាង ៧០% ហើយ
រដ្ឋបាលស្រុកស្រីសន្ធរ ធ្វើសង្ក្រាន្តឆ្នាំថ្មី នៅបរិវេណវត្តកោះកែវ ខណៈបច្ចុប្បន្នក្រុមការងារ និងព្រះសង្ឃ កំពុងមមាញឹកតុបតែងរៀបចំឲ្យធំជាងរាល់ឆ្នាំ ដើម្បីអបអរសាទរឆ្នាំថ្មី។

ដើម្បីចូលរួមអបអរសាទរសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ និងតាមការណែនាំពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ឲ្យតាមបណ្តាស្រុក រៀបចំជ្រើសយកទីតាំងមួយសម្រាប់រៀបចំសង្ក្រាន្តធំ។ ជាក់ស្ដែងក្នុងស្រុកស្រីសន្ធរ អាជ្ញាធរស្រុក បានជ្រើសរើសវត្តកោះកែវ ជាទីធ្វើសង្ក្រាន្តឆ្នាំថ្មីនេះ ដោយបច្ចុប្បន្នក្រុមការងារបានតុបតែងរចនាផ្ទាំងថតរូបភាព ស្តង់តាមឃុំមកបង្ហាញ និងបំពាក់ភ្លើងពណ៌ ផ្កាភ្ញី ធ្វើយ៉ាងណាឲ្យមានភាពទាក់ទាញ និងបង្កភាពសប្បាយរីករាយក្រោមម្លប់សន្តិភាពដល់ប្រជាពលរដ្ឋទូទៅ។

ព្រះវិសុទ្ធមុនី រស់ លឹមខូយ ព្រះធម្មធរគុណខេត្តកំពង់ចាម និងជាព្រះអនុគុណស្រុកស្រីសន្ធរ និងជាព្រះចៅអធិការវត្តកោះកែវ បានមានសង្ឃដីកាថា ការរៀបចំសង្ក្រាន្តរដ្ឋបាលស្រុកស្រីសន្ធរនៅក្នុងវត្តរៀបចំបានប្រមាណជាង ៧០% ហើយ នេះជាលើកទី ១ ដែលរដ្ឋបាលស្រុកជ្រើសរើសយកវត្តកោះកែវ រៀបចំសង្ក្រាន្តធំ ពោលគឺដោយមានការគាំទ្រជួយពីអាជ្ញាធរស្រុក និងពុទ្ធបរិស័ទជិតឆ្ងាយ។

ព្រះវិសុទ្ធមុនី រស់ លឹមខូយ មានសង្ឃដីកាទៀតថា សម្រាប់សង្ក្រាន្តឆ្នាំថ្មីនេះ ក្រុមការងារបានបង្កកម្មវិធីសប្បាយកម្សាន្តជាច្រើន តាមបែបប្រពៃណី និងមានលេងល្បែងប្រជាប្រិយទៀតផង ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។ ទន្ទឹមនេះដែរ សម្រាប់រដ្ឋបាលខេត្តកំពង់ចាម ក៏បានបង្កើតព្រឹត្តិការណ៍ពិសេសមួយទៀត គឺដាក់បង្ហាញលៀសហាលកំពង់ចាមប្រវែង ១.០០០ ម៉ែត្រ ស្មើលៀសចំនួន ៣ តោន នៅខាងមុខសាលាខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋពិសាដោយសេរី នៅថ្ងៃទី ១៥ ខែមេសា ដែលចំថ្ងៃទី ២ នៃសង្ក្រាន្តកំពង់ចាម ចាប់ផ្ដើមពីម៉ោង ១៤ និង ៣០ នាទីរសៀលតទៅ៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ






-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


