ព័ត៌មានជាតិ
ថ្មើរជើង (Walk Street) មានរបាំក្ងោកពោធិសាត់ ល្ខោនបាសាក់ និងរៀបចំបណ្ណាល័យចល័ត មន្ទីរអប់រំ មួយកន្លែងថែមទៀត នៅសប្តាហ៍មុន
កាលពីរាត្រីថ្ងៃសៅរ៍ នៅលើផ្លូវថ្មើរជើង (Walk Street) មានរៀបចំឱ្យមានរបាំក្ងោកពោធិសាត់ (របាំប្រពៃណី) និងនៅថ្ងៃអាទិត្យ រៀបចំឱ្យមានល្ខោនបាសាក់ ជាមួយនឹងការរៀបចំឱ្យបណ្ណាល័យចល័តរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ មួយកន្លែងថែមទៀត។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងកាលពីព្រឹកថ្ងៃទី ២៦ មេសា ថា នៅរាត្រីថ្ងៃសៅរ៍ ទី ២៦ មេសានេះ នៅលើផ្លូវថ្មើរជើង (Walk Street) មានរៀបចំឱ្យមានរបាំក្ងោកពោធិសាត់ (របាំប្រពៃណី) ហើយនៅថ្ងៃអាទិត្យ រៀបចំឱ្យមានល្ខោនបាសាក់សម្តែងឱ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ បានទស្សនាកម្សាន្តផងដែរ។

លោកស្រី ដោ សម្ផស្ស បានបន្តទៀតថា សម្រាប់សប្ដាហ៍នេះដែរ ក្រៅបណ្ណាល័យចល័តដែលមានស្រាប់ហើយ ក្នុងសប្ដាហ៍នេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក្រោមការចាត់ចែងរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានរៀបចំឱ្យមានបណ្ណាល័យចល័តមួយកន្លែងដែរ នៅខាងជើងព្រះបរមរាជវាំង។ បើគិតមកដល់ពេលនេះ បណ្ណាល័យចល័តនៅលើផ្លូវថ្មើរជើង (Walk Street) មានចំនួន ៣ កន្លែងហើយ។

គួររំលឹកថា តាមការចង្អុលបង្ហាញពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ផ្លូវថ្មើរជើង (Walk Street) តែងបានរៀបចំឱ្យមានការសម្តែងតន្ត្រីបុរាណ , មហោរី និងរបាំប្រពៃណី , រាំវង់ , សៀករហស្សកម្ម , ចាប៉ីសហគមន៍, បណ្ណាល័យចល័ត។ល។ ពោលគឺពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ (Walk Street) តែងមានការផ្លាស់ប្ដូររបាំប្រពៃណីជានិច្ច ជាមួយគ្នានេះការលក់ដូរម្ហូបអាហារក៏មានការផ្លាស់ប្ដូរ និងកើនឡើងផងដែរ។

ផ្លូវថ្មើរជើង(Walk Street)នេះបានធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី ដែលបានផ្សាយដោយ VISA2FLY ដកស្រង់ពី SEA Infographics។ ចំណាត់ថ្នាក់នេះ ត្រូវបានចាត់ដោយ VISA2FLY ក្នុងចំណោមរាជធានី និងទីក្រុង នៃបណ្ដាប្រទេសជុំវិញពិភពលោក ចំនួន ១៤ រួមមាន ៖ លេខ ១ បានទៅលើទីក្រុងបាងកក ប្រទេសថៃ លេខ ២ រាជធានីភ្នំពេញ ប្រទេសកម្ពុជា លេខ ៣ ទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី លេខ ៤ ទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម លេខ ៥ ទីក្រុងហូជីមីញ ប្រទេសវៀតណាម លេខ ៦ ទីក្រុងអ៉ីនស្តេនប៊ុល ប្រទេសតួកគី លេខ ៧ ទីក្រុងឡាស វេហ្កាស សហរដ្ឋអាមេរិក លេខ ៨ ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ លេខ ៩ ទីក្រុង អ៉ីប៊ីហ្សា ប្រទេសអេស្ប៉ាញ លេខ ១០ ទីក្រុង. ម៉ាយយ៉ាមី សហរដ្ឋអាមេរិក លេខ ១១ ទីក្រុងតូក្យូ ប្រទេសជប៉ុន លេខ ១២ ទីក្រុងរីយ៉ូដឺ ហ្សាណេរ៉ូ ប្រទេសប្រេស៉ីល លេខ ១៣ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងលេខ ១៤ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង ២ ថ្ងៃ ក្នុង ១ សប្ដាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ១១ យប់ នៅតាមបណ្ដោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕
អត្ថបទ ៖ ស្រីរ័ត្ន


















-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


