ព័ត៌មានជាតិ
កម្មករ និងសហជីព ថា មានសន្តិភាពទើបមានការដំឡើងប្រាក់ខែ លក្ខខណ្ឌការងារល្អប្រសើរ និងការពង្រីករោងចក្រ
កម្មករ និងសហជីពនៅកម្ពុជា បានលើកឡើងថា មានសន្តិភាពទើបមានការដំឡើងប្រាក់ខែ មានលក្ខខណ្ឌការងារល្អប្រសើរ មានការពង្រីករោងចក្រ សហគ្រាសថ្មីៗ បន្ថែម ធ្វើឱ្យពលរដ្ឋមិនខ្វះការងារធ្វើ ជីវភាពធូរធារជាងមុនពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាចំណុចសំខាន់បំផុត នៃស្មារតីទិវាពលកម្មអន្តរជាតិ។
លោក ឡេវ សំអាន កម្មកររោងចក្រនៅម្តុំផ្លូវវេងស្រេង បាននិយាយថា «ក្នុងនាមកម្មករម្នាក់ ខ្ញុំមើលឃើញថា មានសន្តិភាពទើបមានការងារធ្វើ មានសន្តិភាពទើបមានការដំឡើងប្រាក់ខែ ហើយការដំឡើងប្រាក់ខែធ្វើឱ្យបងប្អូនកម្មករ-កម្មការិនីទាំងអស់មានជីវភាពធូរធារ»។

លោក ទុយ កុសល ប្រធានសហព័ន្ធសហជីពរួបរួមអភិវឌ្ឍន៍កម្មករ ថ្លែងថា «សន្តិភាពពិតជាមានតម្លៃចំពោះកម្មករ និងប្រជាពលរដ្ឋទូទាំងប្រទេស។ សន្តិភាពធ្វើឱ្យខ្ញុំមានការងារធ្វើ ហើយមានសន្តិភាពទើបមានការដំឡើងប្រាក់ខែពីមួយឆ្នាំទៅមួយឆ្នាំ គ្មានអ្នកណាដែលរត់គេចគ្រាប់ផ្លោងហើយមានការងារធ្វើ មានការដំឡើងប្រាក់ខែនោះទេ»។

លោក ឈឺន គង្គា កម្មកររោងចក្រមួយនៅម្តុំផ្លូវវេងស្រេង ប្រាប់ថា «ក្នុងនាមកម្មករមា្នក់ ខ្ញុំមើលឃើញថា សន្តិភាពធ្វើឱ្យកម្ពុជារបស់យើងសម្បូរការងារធ្វើ ហើយមានការដំឡើងប្រាក់ខែបន្តបន្ទាប់ជារៀងរាល់ឆ្នាំពីមួយឆ្នាំទៅមួយឆ្នាំ តាមខ្ញុំមើលឃើញ មានតែប្រទេសយើងទេដែលមានការដំឡើងប្រាក់ខែរហូតទោះបីជាក្នុងគ្រាលំបាកយ៉ាងណាក៏ដោយ គ្មានប្រទេសណាដែលដំឡើងប្រាក់ខែ សម្បូរការងារធ្វើនៅពេលដែលមានសង្គ្រាមទេ»។

លោកបន្ថែមថា «ហើយខ្ញុំមើលឃើញថា សន្តិភាពបាននាំឱ្យមានសុខដុមនីយកម្ម នៅក្នុងវិស័យការងារ កម្មករ-និយោជិតធ្វើការដោយសប្បាយរីករាយ លក្ខខណ្ឌការងារល្អប្រសើរ ហើយថ្មីៗ នេះរោងចក្រមានការកើនឡើងជាច្រើន ដែលធ្វើឱ្យប្រជាជនសម្បូរការងារធ្វើ ជីវភាពធូរធារ»។
ទន្ទឹមគ្នានេះ កម្មករ-និយោជិត និងសហជីព បានអរគុណដល់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសន្តិភាពជូនជាតិមាតុភូមិ នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ព្រោះបើគ្មានសន្តិភាព គ្មានអ្វីៗ គ្រប់យ៉ាង នឹងមិនអាចកើតឡើងបាននោះទេ។
ពិតណាស់កត្តាសុខសន្តិភាព គឺជាកត្តាដែលមិនអាចខ្វះបាន នៃការរីកចម្រើនរបស់ប្រជាជាតិនីមួយៗ ហើយសន្តិភាពប្រៀបដូចជាអុកស៊ីសែន ដែលគ្រប់គ្នាត្រូវការជារៀងរាល់ថ្ងៃ។ សម្តេចធិបតី ធ្លាប់បានលើកឡើងថា តម្លៃពិតប្រាកដរបស់សន្តិភាព គឺនៅពេលដែលបាត់បង់សន្តិភាព៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


