ព័ត៌មានជាតិ
បុគ្គល ឬ នីតិបុគ្គល ដែលមិនអនុវត្ត កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាព ត្រូវផាកពិន័យអន្តរការណ៍ទៅតាមប្រភេទបទល្មើស និងកម្រិតទឹកប្រាក់ពិន័យ
ភ្នំពេញ ៖ រាល់បុគ្គល ឬ នីតិបុគ្គល ដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាតម្លាតសុវត្ថិភាព ត្រូវផាកពិន័យអន្តរការណ៍ទៅតាមប្រភេទបទល្មើស និងកម្រិតទឹកប្រាក់ពិន័យ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
នេះបើយោងតាមសេចក្តីណែនាំស្តីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងសេវក្តីណែនាំនេះ មានន័យថា ៖ រាជធានីភ្នំពេញ ត្រូវបានក្រសួងសុខាភិបាលចេញសេចក្តីជូនដំណឹងលេខ ០៨៨ សខល ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ កំណត់យកថា ជាទីតាំងភូមិសាស្ត្រក្នុងចំណោម ៥ រាជធានី -ខេត្ត មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ” ដែលចាំបាច់តម្រូវឲ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សា តម្លាតសុវត្ថិភាព ដូចមានចែងនៅក្នុងប្រកាសលេខ ៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួង សុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺ កូវីដ -១៩ ក្នុងសហគមន៍។

ផ្អែកតាមបទដ្ឋានគតិយុត្តិជាធរមាន និងអនុលោមតាមលិខិតលេខ ៨៣៣ សជណ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២១ របស់ក្រសួងមហាផ្ទៃ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម ៖
១. ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ គណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធដែលមាននីតិសម្បទា ត្រូវផ្តល់ការគាំទ្រ និងចូលរួម សហការឲ្យបានជិតស្និទ្ធជាមួយមន្ត្រីសុខាភិបាលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ដើម្បី អនុវត្តការផាកពិន័យអន្តរការណ៍លើបុគ្គល ឬ នីតិបុគ្គល ដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និង កាតព្វកិច្ចរក្សាតម្លាតសុវត្ថិភាព ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
២.បុគ្គលទាំងឡាយណាដែលកំពុងស្នាក់នៅ ប្រកបអាជីវកម្ម និងធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដូចមានសេចក្តី សព្វគ្រប់ ចែងក្នុងមាត្រា៣ មាត្រា៤ មាត្រា៥ និងមាត្រា៦ ក្នុងជំពូកទី២ នៃប្រកាសលេខ ៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាស និង កាតព្វកិច្ចរក្សាគម្លាតសុវត្តិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។

៣. ចំពោះទីកន្លែងដែលតម្រូវឲ្យមានការពាក់ម៉ាស និងទីកន្លែងដែលតម្រូវឲ្យមានការរក្សាតម្លាតសុវត្ថិភាព ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមប្រការ៧ ប្រការ៨ និងប្រការ ៩ ក្នុងជំពូកទី៣ នៃប្រកាសលេខ ៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលទីកន្លែងទាំងនោះ៖ មានដូចជា សហគ្រាស គ្រឹះស្ថានឯកជន ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ – សណ្ឋាគារ គ្លីនិក មន្ទីរសម្រាកព្យាបាល ឱសថស្ថាន ផ្សារ ហាងលក់ទំនិញ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រោងចក្រ -សិប្បកម្ម ទីកន្លែងធ្វើការ និងទីកន្លែងអាជីវកម្ម ជាដើម។
៤. រាល់បុគ្គល ឬ នីតិបុគ្គល ដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ត្រូវផាកពិន័យអន្តរការណ៍ទៅតាមប្រភេទបទល្មើស និងកម្រិតទឹកប្រាក់ពិន័យ ដូចមានចែងនៅក្នុង ប្រការ២ នៃប្រកាសអន្តរក្រសួងលេខ ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងសុខាភិបាល ស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬ នីតិបុគ្គល ដែលប្រព្រឹត្តអំពើល្មើសនឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

៥. ក្នុងពេលចុះសហការបំពេញការងារ មន្ត្រីមានសមត្ថកិច្ច នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈ និងវិធានការសុខាភិបាលជាប់ជាប្រចាំ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ទទួលបានសេចក្តីណែនាំនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ក្រុមការងារគ្រប់គ្រងទីតាំងចត្តាឡីស័ក និងម្ចាស់ទីតាំង ចត្តាឡីស័កឯកជន ព្រមទាំងក្រុមបុគ្គល ដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវអនុវត្តតាមខ្លឹមសារនៃសេចក្តី ណែនាំនេះ ឲ្យទទួលបានលទ្ធផលល្អ និងការទទួលខុសត្រូវខ្ពស់៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


