ព័ត៌មានជាតិ
ចាប់ខ្លួនឃាតក ដែលអារ.ក សម្លាប់ប្រពន្ធនឹងកាំបិតត្នោត
ឈាមស្រែកស្បែកហៅ ឃាត ក ម្នាក់ដែលអារ ក ប្រពន្ធសម្លាប់នឹងកាំបិតត្នោតកាលពីថ្ងៃទី២៥ ខែមករា កន្លងទៅនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ បន្ទាប់ពីគេចខ្លួនជាង២ខែ។
ករណីចាប់ខ្លួនឃាត ក ខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមីនាឆ្នាំ២០២១ នៅផ្ទះសំណាក់ មួយកន្លែងក្នុងភូមិ ទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ឌុច ចំរើន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣០ ខែមីនា នេះបានឲ្យដឹងថា ឃាត ក មានឈ្មោះ ម៉ី ម៉ាប់ អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានមុខរបរជាកម្មករសំណង់ ។ ដោយជនសង្ស័យ បានស្រឡាញ់ជនរងគ្រោះឈ្មោះ អឿន រ៉េន ហៅណេន អាយុ 33 ឆ្នាំ ជាស្ត្រីមេម៉ាយកូន៣ រស់នៅក្នុងភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ដែលក្នុងពេលរួមរស់នៅជាមួយគ្នា ជាងមួយឆ្នាំនេះ គេទាំងពីរនាក់បង្កើតបានកូនស្រីមួយអាយុជាងឆ្នាំ ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឌុច ចំរើន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ ស្ត្រីរងគ្រោះបានទៅរករឿងប្ដីជាជនដៃ ដោយសារការប្រច័ណ្ឌ ដល់នៅកន្លែងធ្វើសំណង់ក្នុងភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ហើយបានយកទូរស័ព្ទដៃវៃក្បាលប្ដីនៅចំពោះមុខគេឯងគ្រប់គ្នា ធ្វើឲ្យប្ដីមានការខ្មាស់អៀនយ៉ាងខ្លាំង ហើយក៏កើតជាការទាស់ទែងគ្នា ។ ប៉ុន្តែនៅល្ងាចថ្ងៃដដែលក៏មានការសម្របសម្រួលត្រូវរ៉ូវគ្នាវិញនៅផ្ទះសម្បែង ។
នៅថ្ងៃកើតហេតុ យប់ថ្ងៃទី២៤ ប្ដីបានទៅដេកនៅផ្ទះដូចធម្មតា ប៉ុន្តែពេលនោះ ប្រពន្ធមកពីស៊ីការស្រវឹង មិនឲ្យប្តីដេកជិតឡើយ ។ ក្នុងពេលនោះដែរកូនតូចអាយុ ១ឆ្នាំយំ ប្ដីក៏បានក្រោកឆុងទឹកដោះគោឲ្យកូនបៅ ហើយបាននិយាយជាមួយកូនស្រីថា ឪពុកប្រហែលជាមិនបាននៅជាមួយកូនទៀតទេ ព្រោះម្ដាយកូនមានប្ដីថ្មីហើយ ។

បន្ទាប់ពីបានលឺសម្ដីប្ដីបែបនេះ ក៏បានក្រោកធាក់ចំដើមទ្រូង ប្ដីមួយជើងដួលផ្ងាកក្រោយ ។ ភ្លាមនោះដែរដោយភ្លើងកំហឹងមួយឆាវប្ដីក៏បានស្ទុះក្រោកឡើង យកកាំបិតត្នោតដែលសៀតនៅជញ្ជាំងផ្ទះ ហើយឡើងជិះពីលើប្រពន្ធចាប់អារ ក សម្លាប់ចោលស្លាប់ភ្លាមៗតែម្ដង និងក្នុងពេលកំពុងអាកប្រពន្ធ កូនស្រីបងទីមួយក៏បានយកអំបោសមកវាយពីក្រោយខ្នងដែរ ប៉ុន្តែគេមិនចាប់អារម្មណ៍ឡើយ។
ក្រោយពេលកើតហេតុ ប្ដីជាឃាត ក ក៏បានរត់ចុះពីផ្ទះឡើងជិះម៉ូតូគេចខ្លួនបាត់ពីមូលដ្ឋានតែម្ដង ។សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា តាមចម្លើយរបស់ជនដៃដល់ក្រោយពីគេចខ្លួន ពីមូលដ្ឋានគេបានទៅជួលផ្ទះសំណាក់ សម្រាកនៅទីក្រុងភ្នំពេញ និងក្នុងខេត្តកំពង់ចាម ជាបន្ទាប់រហូតមក។ រហូតដល់ថ្ងៃទី២៩ ខែមីនា គេក៏បានមកលួចដេកនៅផ្ទះសំណាក់ ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងហើយក៏ត្រូវ សមត្ថកិច្ច ចាប់ខ្លួនតែម្ដង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា បុរសជាជនដៃដល់ជាឃាត ក ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធី និងត្រូវបញ្ជូន ទៅកាន់តុលាការខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី៣០ខែមីនាឆ្នាំ ២០២១ នេះ ដើម្បីប្រគល់ជូនតុលាការ ការបន្ត តាមផ្លូវច្បាប់៕
អត្ថបទ ៖ ឈៀង ថារិទ្ធ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


