Connect with us

ព័ត៌មានជាតិ

៥ ខែ ឆ្នាំនេះ មានកម្មករ-និយោជិតស្លាប់ និងរបួសជាង ២ ៦០០ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

នៅ​ក្នុង​រយៈពេល ៥ ខែ ឆ្នាំ ២០២៥ នេះ មាន​កម្មករ-និយោជិត​ស្លាប់ និង​រង​របួស​ប្រមាណ​ជាង ២ ៦០០ នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ក្នុងនោះ ​ស្លាប់​បាត់បង់​ជីវិត​ជាង ៨០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប​.​ស​.​ស​. និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ​៣ ​មិថុនា ​នេះ​ថា ​ក្នុង​រយៈពេល​ ៥ ​ខែ ដើមឆ្នាំ ​២០២៥​ នេះ ​មាន​កម្មករ-និយោជិត​ជួប​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន ២ ៣១៤ ​ករណី ដោយ​មាន​ជនរងគ្រោះ​សរុប​ចំនួន ២ ៦១១ ​នាក់ ស្រី ១ ៤៧៥​ នាក់ ក្នុងនោះ ​ស្លាប់​ចំនួន ៨៣​ នាក់ រង​របួសធ្ងន់​ចំនួន ៨០២​ នាក់ និង​របួសស្រាល​ចំនួន​ ១ ៧២៦​ នាក់ ​មានការ​ថយចុះ ​២% បើ​ធៀប​នឹង​រយៈពេល​ ៥​ ខែ​ ដូចគ្នា​ កាលពី​ឆ្នាំ ២០២៤។

លោក​បណ្ឌិត​បាន​បន្តថា មាន​កត្តា​សំខាន់​មួយចំនួន​ដែល​ជំរុញឱ្យមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ក្នុងនោះ​រួមមាន​ បើកបរ​លើស​ល្បឿន​កំណត់ មិន​ប្រកាន់​ស្តាំ (​បញ្ច្រាស​ទិស​) កត្តា​មិន​គោរព​សិទ្ធិ​អាទិភាព ការ​បត់​មិន​ត្រឹមត្រូវ​ និង​កត្តា​យានយន្ត។

លោក​បណ្ឌិត​បាន​បញ្ជាក់​ថា ដើម្បី​កាត់បន្ថយ​ការ​រង​ហានិភ័យ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​សម្រាប់​កម្មករ-និយោជិត បេឡា​ជាតិ​សន្តិសុខ​សង្គម ដែល​មាន​ក្រុមការងារ ស​.​ផ​.​ក បាន​និង​កំពុង​អនុវត្ត​សកម្មភាព​រួមមាន​បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដល់​អ្នក​បើកបរ​យាន​យន្ត​ដឹក​កម្មករ និង​កម្មករ និយោជិត ជាពិសេស​កម្មករ-និយោជិត ដែល​ធ្វើដំណើរ​តាម​ម៉ូតូ ជំរុញ​ឱ្យ​ពាក់​សុវត្ថិភាព​ឱ្យ​បាន​គ្រប់ៗ គ្នា។ ជំរុញ​ការ​កែលម្អ​រថយន្ត​ដឹក​កម្មករ-និយោជិត​ឱ្យ​កាន់​តែ​មាន​ផាសុកភាព និង​សុវត្ថិភាព​ ឱ្យបាន​ឆាប់រហ័ស​។ ចុះ​អង្កេត​សិក្សា​ស្រាវជ្រាវ​រក​មូលហេតុ​ចម្បង​ដែល​បណ្តាលឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​មកលើ​កម្មករ-និយោជិត​ឱ្យបាន​ច្បាស់លាស់​។ រៀបចំ​បទ​បង្ហាញ​ជា​មេរៀន វីដេអូ​ណែនាំ ស្ព​ត និង​ជា​សារ​សំឡេង សម្រាប់​អប់រំ ផ្សព្វផ្សាយ​នៅតាម​បណ្តា​រោងចក្រ សហគ្រាស គ្រឹះស្ថាន និង​តាមរយៈ​បណ្ដាញ​សង្គម​នានា​ដល់​អ្នក​បើកបរ​យានយន្ត​ដឹក​កម្មករ និង​កម្មករ-និយោជិត ជាពិសេស​កម្មករ-និយោជិត​ដែល​ប្រើប្រាស់​ម៉ូតូ កង់ និង​ថ្មើរជើង ឱ្យ​បាន​យល់ដឹង​ច្បាស់​ពី​ច្បាប់ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។ ជំរុញ​រថយន្ត​ប្រភេទ​ដឹកទំនិញ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដែល​ដឹក​កម្មករ-និយោជិត ប្តូរ​មក​ប្រើប្រាស់​រថយន្ត​ប្រភេទ​ដឹក​អ្នកដំណើរ និង​ជំរុញ​រថយន្ត​ប្រភេទ​ដឹកទំនិញ ដែល​ដឹក​កម្មករ-និយោជិត​ឈរ ​ឱ្យ​ផ្លាស់ប្ដូរ​មក​ជា​រថយន្ត​ប្រភេទ​ដឹក​អ្នកដំណើរ ឬ​កែច្នៃ​ឱ្យ​មាន​កៅអី​អង្គុយ។

លោក​បណ្ឌិត បាន​ធ្វើការ​អំពាវនាវ​ដល់​កម្មករ-និយោជិត​ទាំងអស់ មេត្តា​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ក្នុង​ការ​ធ្វើដំណើរ​ ទាំង​អ្នកធ្វើដំណើរ​ដោយ​ម៉ូតូ​ និង​ទាំង​អ្នកធ្វើដំណើរ​ដោយ​រថយន្ត​ដឹក​កម្មករ-និយោជិត​ ត្រូវ​គោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​ចៀសវាង​ករណី​គ្រោះថ្នាក់​ជាយថាហេតុ​ និង​ក្រើនរំលឹក​ទៅកាន់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ-និយោជិត​ទាំងអស់​ ត្រូវ​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​យកចិត្តទុកដាក់​រាល់ពេល​បើកបរ​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១១ នាទីutes មុន

​សហគមន៍កសិកម្មទំនើប ជួយកសិករឱ្យទទួលបាន​ទុនកម្ចី​ ខណៈរដ្ឋ កំពុងទម្លាក់ឥណទានថ្មី $៣៥ លាន

ព័ត៌មានជាតិ៣៥ នាទីutes មុន

តំណាងរាស្រ្តមណ្ឌលភ្នំពេញ៖ច្បាប់ដកសញ្ជាតិខ្មែរមិនមែនជាការគាបសង្កត់ផ្នែកនយោបាយ ឬពលរដ្ឋនោះទេ

ព័ត៌មានជាតិ៣៥ នាទីutes មុន

ផ្សារក្រមួនភូមិស្ទឹងស្វាយ​ ក្លាយជាទីប្រមូលផ្តុំបន្លែត្រីសាច់ពេញនិយមរបស់ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

​លោក ថាក់ស៊ីន​​​ ចូលរួម​ប្រជុំ​ពី​បញ្ហា​ពន្ធ​​នាំចូលអាមេរិក ពេលអវត្តមាន​កូនស្រី​

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ខេត្ត​ថៃ​ចំនួន​៤៦ រង​ការ​ព្រមាន​ពី​ព្យុះ​ភ្លៀង និង​ហានិភ័យ​នៃ​ទឹក​ជំនន់​ភ្លាមៗ

កងការពារអាកាស
ព័ត៌មានជាតិ២០ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម