ព័ត៌មានជាតិ
លោក ទេព អស្នារិទ្ធ សំណូមពរអ្នកនាំពាក្យសហការល្អជាមួយអ្នកសារព័ត៌មាន ហើយអ្នកសារព័ត៌មានក៏គួរយល់ពីអ្នកនាំពាក្យ
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានថ្លែងក្នុងវេទិកាអ្នកជំនាញ របស់កម្ពុជាថ្មី សប្តាហ៍មុន សំណូមពរ និងអំពាវនាវដល់អ្នកនាំពាក្យក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មេត្តាផ្តល់កិច្ចសហការជិតស្និទ្ធឱ្យទាន់ពេលវេលា ដើម្បីជួយអ្នកសារព័ត៌មានក្នុងការរាយកាណ៍ព័ត៌មានច្បាស់លាស់ ផ្ទៀងផ្ទាត់បានត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។ ចំណែកអ្នកសារព័ត៌មាន លោកថា ក៏គួរយល់ពីអ្នកនាំពាក្យដូចគ្នាដែរ។

លោក ទេព អស្នារិទ្ធ សង្កត់ធ្ងន់ថា៖ “ការផ្តល់ព័ត៌មានទាន់ពេលវេលាជូនអ្នកសារព័ត៌មាន គឺជាតួនាទីរបស់អ្នកនាំពាក្យ។ ហើយខ្លួនខ្ញុំផ្ទាល់ ក៏ខ្ញុំព្យាយាមណាស់នៅក្នុងការធ្វើការប្រចាំថ្ងៃនេះ គឺមិនឱ្យអ្នកសារព័ត៌មានយើងខកចិត្តទេ”។
តាមការសង្កេត មួយរយៈមុន ឃើញមានអ្នកសារព័ត៌មានមួយចំនួនបានសរសេរលើបណ្តាញសង្គមត្អូញត្អែរថា បញ្ហាមួយចំនួន និងប្រធានបទខ្លះដែលអ្នកសារព័ត៌មានចង់បានការឆ្លើយតប ឬការបំភ្លឺពីអ្នកនាំពាក្យតាមក្រសួង ឬស្ថាប័នផ្សេង បែរជាពិបាកទាក់ទង ឬមិនមានការឆ្លើយតប ដែលការណ៍នេះ នាំឱ្យពិបាក់ដល់ការផលិតព័ត៌មានដូចគ្នា។
ទន្ទឹមនេះ លោក ទេព អស្នារិទ្ធ ក៏បានសំណូមពរដល់អ្នកសារព័ត៌មានវិញដូចគ្នា ឱ្យមានការយោគយល់ និងព្យាយាមទាក់ទងអ្នកនាំពាក្យបន្ថែមទៀត ព្រោះជួនកាលអ្នកនាំពាក្យមានកិច្ចការមមាញឹកខ្លាំង និងមានការងារផ្សេងទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យធ្វើ។
អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បន្ថែមថា៖ “ខ្ញុំគិតថា បើសិនជាទាំងអ្នកកាសែត និងអ្នកនាំពាក្យគឺស្វែងយល់ពីគ្នាឱ្យបានច្រើន ពេលនោះហើយគឺយើងរកចំណុចរួមបាន ហើយយើងដឹងថា អ្នកសារព័ត៌មានគាត់មានតម្រូវការអ្វីប្រចាំថ្ងៃ ឯ អ្នកនាំពាក្យគាត់មានព័ត៌មាន ប្រធានបទអ្វីខ្លះដែលគាត់ត្រូវប្រាប់មកអ្នកសារព័ត៌មានវិញ”។

ជាមួយគ្នានេះ លោក ទេព អស្នារិទ្ធ ក៏បានបញ្ជាក់ទៀតថា ប្រសិនជាអ្នកនាំពាក្យមានកិច្ចការមមាញឹក អ្នកសារព័ត៌មានទាក់ទងអ្នកនាំពាក្យម្នាក់មិនបានទេ អាចព្យាយាមទាក់ទងអ្នកនាំពាក្យផ្សេងទៀត ព្រោះនៅតាមក្រសួង ស្ថាប័ន មួយចំនួន មានអ្នកនាំពាក្យជាប្រធាន អ្នកនាំពាក្យរង ឬអ្នកនាំពាក្យទី១ អ្នកនាំពាក្យទី២ ជាដើម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


