ព័ត៌មានជាតិ
៥ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់កើតឡើងជាង ១៦០ លើក បង្កឱ្យមនុស្សស្លាប់ និងរបួសជិត ៣០ នាក់ កើនឡើងជាងឆ្នាំមុន
នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៥ នេះ ខ្យល់កន្ត្រាក់បានកើតឡើងជាង ១៦០ លើក បង្កឱ្យមនុស្សស្លាប់ និងរបួសជិត ៣០ នាក់ ប៉ះពាល់ផ្ទះជាង ៥ ៥០០ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត បើធៀបទៅនឹងរយៈពេល ៥ ខែ ដូចគ្នា ឆ្នាំ ២០២៤ ឃើញថា មានការកើនឡើង។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៦ មិថុនា នេះថា រយៈពេល ៥ ខែ ឆ្នាំ ២០២៥ នេះ ខ្យល់កន្ត្រាក់បានកើតឡើង ១៦១ លើក បណ្តាលឱ្យរលំផ្ទះ និងខូចខាតធ្ងន់ធ្ងរចំនួន ៣៦១ ខ្នង របើកដំបូល និងខូចខាតមធ្យមផ្ទះចំនួន ៥ ២២៥ ខ្នង សាលារៀន ៣៥ កន្លែង រលំតូបផ្សារ ១៩ តូប អគាររដ្ឋបាល ១៥ កន្លែង ស្លាប់មនុស្ស ៥ នាក់ និងរបួស ២៣ នាក់។

លោកបានបន្តថា ចំណោមអ្នកស្លាប់ ៥ នាក់ ក្នុងនោះមាន ១ នាក់ នៅខេត្តកំពង់ស្ពឺ ព្រៃវែង ១ នាក់ បាត់ដំបង ១ នាក់ សៀមរាប ១ នាក់ និងខេត្តកំពត ១ នាក់។

លោកបានបន្តទៀតថា តួលេខនេះ បើធៀបទៅនឹងរយៈពេល ៥ ខែ ដូចគ្នា ឆ្នាំ ២០២៤ កន្លងទៅ ឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយ ៥ ខែ ឆ្នាំ ២០២៤ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ១៣៨ លើក បណ្តាលឱ្យផ្ទះរលំខូចខាតធ្ងន់ធ្ងរ ២៩០ ខ្នង របើកដំបូល និងខូចខាតមធ្យម ២ ២៥៥ ខ្នង របើកដំបូលសាលារៀន ២៧ ខ្នង របើកតូបផ្សារ ៦ តូប អគាររដ្ឋបាល ៨ កន្លែង ស្លាប់មនុស្ស ៣ នាក់ និងរបួស ១៧ នាក់។

យោងតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៦ ខែមិថុនា នេះបានឱ្យដឹងថា ដោយសារឥទ្ធិពលខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្ដប់លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យតំបន់មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់ចាប់ពី ២៥ ដល់ ៣៥ ភាគរយ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥ ខណៈសីតុណ្ហភាពមានចន្លោះពី ២៤ ទៅ ៣៧ អង្សាសេ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


