ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ ដាក់គ្រឿងចក្រស្តារប្រឡាយទឹក ក្នុងមូលដ្ឋានសង្កាត់ស្វាយប៉ាក
កាលពីរសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញចុះពិនិត្យការដំណើរការដាក់គ្រឿងចក្រស្តារប្រឡាយ និងបន្តចុះត្រួតពិនិត្យការដ្ឋាន ប្រព័ន្ធរំដោះទឹក នៅក្នុងមូលដ្ឋានសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ការចុះត្រួតពិនិត្យ និងត្រួតពិនិត្យការដ្ឋាន ប្រព័ន្ធរំដោះទឹក គឺដើម្បីជំរុញការអភិវឌ្ឍក្នុងការស្តារប្រព័ន្ធបណ្ដាញទឹក ដែលជាផ្នែកសំខាន់មួយក្នុងការការពារបរិស្ថាន និង សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។

នាឱកាសនោះ លោកអភិបាលខណ្ឌ បានលើកឡើងថា ការស្តារប្រឡាយនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះប្រឡាយខាងលើបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីភូមិឋានប្រជាពលរដ្ឋ ជាពិសេសសង្កាត់ស្វាយប៉ាក ដែលមានស្ថានីយបូមទឹកគីឡូម៉ែត្រលេខ ៩ គឺជាចំណុចចុងក្រោយដែលទឹកហូរចូលទៅទន្លេសាប។

លោកអភិបាលខណ្ឌ បានបញ្ជាឱ្យការជីកត្រូវមានជម្រៅជ្រៅ ធំទូលាយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ចរន្តទឹកហូរបានលឿន និងឆាប់ស្រកនៅមានភ្លៀងធ្លាក់ផងដែរ។

លោកអភិបាលខណ្ឌ ក៏បានណែនាំឱ្យមន្ត្រីជំនាញ និងក្រុមការងារ បន្តកែលម្អ និងអនុវត្តគម្រោង ដើម្បីឱ្យមានប្រសិទ្ធភាព និងភាពច្បាស់លាស់ នៃលទ្ធផល ក្នុងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ៕
អត្ថបទ ៖ សំណាង









-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


