ព័ត៌មានជាតិ
ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បំផ្លាញផ្ទះពលរដ្ឋ៤ខ្នងនៅស្រុកភ្នំព្រឹក
ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ត្រូវបានរបើកដំបូល និងជញ្ជាំង និងខ្លះទៀតរលំដួលទាំងស្រុង បន្ទាប់ពីមានខ្យល់កន្ត្រាក់បោកបក់ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោត៥ល្ងាចថ្ងៃទី០១ ខែមេសា មានខ្យល់កន្ត្រាក់លាយឡំ នឹងទឹកភ្លៀង បានបោកបក់បំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នងរបើកដំបូល និងដួលរលំ នៅភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង តែសំណាល្អពុំបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់នោះទេ ។

លំនៅដ្ឋានដែលត្រូវខ្យល់បក់បណ្ដាលឲ្យខូចខាតនោះមានម្ចាស់ឈ្មោះ ទី១ .ឈ្មោះ ព្រំ ហ៊ីម ប៉ះពាល់ផ្ទះទំហ៊ំផ្ទះ៤×៥ធ្វើអំពីឈើ ប្រកស័ង្កសី ទី២ .ឈ្មោះ ផង់ ខ្នា មានទំហ៊ំផ្ទះ៥×៦ធ្វើអំពីឈើប្រក់ស័ង្កសី ទី៣ .ឈ្មោះ យេត ប៊ុនយ៉េន ទំហ៊ំផ្ទះ៥×១០ធ្វើអំពីឈើប្រកស័ង្កសី ដោយផ្ទះខាងលើនេះរបើករបាញយ៉ាងដំណំ និងទី៤ .ឈ្មោះ ពេជ្រ ឃាក់ ទំហ៊ំផ្ទះ៥×៦ធ្វើអំពីឈើប្រក់ស័ង្កសីដួលរលំទាំងស្រុងតែម្តង៕
អត្ថបទ ៖ សោ និយមរដ្ឋ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


