ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ សំណូមពរ ៤ ចំណុច ទៅម្ចាស់អគារខុនដូស្កាយទ្រី ពង្រឹងការគ្រប់គ្រងវត្តមានជនបរទេស ធានាសន្តិសុខសាធារណៈ និងសុវត្ថិភាពសង្គម
លោកអភិបាលខណ្ឌឫស្សីកែវ បានសំណូមពរចំនួន ៤ ចំណុច ទៅកាន់ម្ចាស់អគារខុនដូស្កាយទ្រី ដើម្បីពង្រឹងការគ្រប់គ្រងវត្តមានជនបរទេស ធានាសន្តិសុខសាធារណៈ និងសុវត្ថិភាពសង្គម។

ការសំណូមពរនេះ ក្នុងឱកាស លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកិច្ចប្រជុំជាមួយម្ចាស់អគារខុនដូស្កាយទ្រី ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ ដើម្បីពិភាក្សាស្ដីពីកិច្ចសហការទាក់ទងនឹងការគ្រប់គ្រងវត្តមានជនបរទេសក្នុងមូលដ្ឋាន កាលពីល្ងាចថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ ម្សិលមិញ។

នាឱកាសនោះ លោក ជិន ប៊ុនធឿន បានបង្ហាញពីសារៈសំខាន់ នៃការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការធានាសន្តិសុខសាធារណៈ ដោយលើកឡើងថា “ការគ្រប់គ្រងវត្តមានជនបរទេសឲ្យបានប្រសិទ្ធភាព គឺជាចំណុចសំខាន់ក្នុងការរក្សាបាននូវសុវត្ថិភាពផ្ទាល់របស់ពួកគេ និងសុវត្ថិភាពសង្គមទាំងមូល”។

លោក ជិន ប៊ុនធឿន ក៏បានសំណូមពរឲ្យម្ចាស់អគារគ្រប់ប្រភេទបំពេញកាតព្វកិច្ចដូចខាងក្រោម ៖ ១-សូមឲ្យម្ចាស់ ឬអ្នកកាន់កាប់លំនៅឋានគ្រប់ប្រភេទ ត្រូវរាយការណ៍អំពីវត្តមានជនបរទេសដែលបានចូលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ក្នុងមូលដ្ឋាន តាមរយៈគំរូរបាយការណ៍ ឬប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងវត្តមានជនបរទេស រៀបចំដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនឲ្យលើសពីរយៈពេល ២៤ ម៉ោង។ ២-ក្នុងករណីម្ចាស់ ឬអ្នកកាន់កាប់លំនៅឋានគ្រប់ប្រភេទជាជនបរទេស ត្រូវរាយការណ៍បន្ថែមអំពីវត្តមានរបស់ខ្លួនឯង និងសមាជិកដែលជាជនបរទេសក្នុងបន្ទុក ក្នុងរយៈពេលមិនលើសពី ២៤ ម៉ោងដូចគ្នា។ ៣-ខ្លឹមសារ នៃសេចក្ដីរាយការណ៍ ត្រូវបញ្ជាក់ច្បាស់អំពីរយៈពេលស្នាក់នៅ រយៈពេលបន្តការស្នាក់នៅ និងឧប្បត្តិហេតុនានា លើជនបរទេស ដើម្បីកម្លាំងសមត្ថកិច្ចមានវិធានការសមស្របទាន់ពេលវេលា។ ៤-ចំពោះម្ចាស់ ឬអ្នកកាន់កាប់លំនៅឋានណាដែលមិនបានរាយការណ៍ពីវត្តមាន នៃការស្នាក់នៅរបស់ជនបរទេសតាមការកំណត់ នៃច្បាប់ និងបទដ្ឋានគតិយុត្តិនានា នឹងត្រូវផ្ដន្ទាទោសតាមបទប្បញ្ញត្តិមានចែងក្នុងច្បាប់ស្ដីពីអន្តោប្រវេសន៍ និងច្បាប់ផ្សេងៗ ទៀត នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយនេះ លោក ក៏បានអំណរគុណដល់ម្ចាស់អគារខុនដូស្កាយទ្រី ដែលសហការយ៉ាងជ្រាលជ្រៅ និងផ្តល់ព័ត៌មានពាក់ព័ន្ធយ៉ាងត្រឹមត្រូវ បង្ហាញពីស្មារតី នៃការចូលរួមអភិវឌ្ឍន៍សង្គមក្នុងមូលដ្ឋាន។ លោករំលេចថា កិច្ចសហការមានសារៈសំខាន់បែបនេះ គឺជាគ្រឹះសម្រាប់ការរីកចម្រើនប្រកបដោយសន្តិភាព និងសុវត្ថិភាព ក្នុងសហគមន៍៕
អត្ថបទ ៖ សំណាង


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


