ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ផ្តល់ជូនចង្ក្រានហ្គាសធុនតូចនិងកំប៉ុងហ្គាសរាប់ពាន់កំប៉ុង ដល់វីរកងទ័ពជួរមុខស្រុកអន្លង់វែង ខេត្ដឧត្ដមានជ័យ
ភ្នំពេញ ៖ អំណោយសប្បុរសជននានា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលមានដូចជាចង្ក្រានហ្គាសធុនតូច និង កំប៉ុងហ្គាសរាប់ពាន់កំប៉ុងព្រមទាំងខ្ទឹមសផងនោះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ យកមកផ្ដល់ជូនដល់មូលដ្ឋានវីរៈកងទ័ពជួរមុខ នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាស្រុកអន្លង់វែង ខេត្ដឧត្ដមានជ័យ។

ពិធីប្រគល់និងទទួលបានធ្វើឡើង នាថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២៥នេះ ដឹកនាំដោយលោក អុីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ដល់ជូន លោកឧត្ដមសេនីយឯក ចន្ទ័ លំផាត អនុប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះហន្ដរាយ តំណាង ឯកឧត្តម កិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានគណកម្មាធិការគ្រប់ គ្រង គ្រោះហន្ដរាយ និងលោកងួន ទ្ធីរិទ្ធ អភិបាល ស្រុកអន្លង់វែង នៅស្រុកអន្លង់វែង។

អំណោយសប្បុរសជននានា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលបានប្រគល់ជូនពេលនេះ មានដូចជាចង្ក្រានហ្គាសធន់តូច សម្រាប់ចល័តចំនួន ៣០០០ចង្ក្រាន,កំប៉ុងហ្គាស៦០០០ កំប៉ុង និងខ្ទឹមសចំនួន ៥០០គីឡូក្រាម។
ឧត្ដមសេនីយ៍ឯក ច័ន្ទ លំផាត បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈលោក អុីមរ៉ន ហាស្សាន់ ដែលបានដឹកនាំអំណោយសប្បុរសជន ជាចង្ក្រានហ្គាសតូចចល័ត យកមកផ្ដល់ជូនវីរកងទ័ពជួរមុខ នៅខ្សែបន្ទាត់ព្រំដែនទិសអន្លង់វែង ខេត្ដឧត្ដមានជ័យ នាពេលនេះ គឺចំពេលដែលបងប្អូនវីរៈកងទ័ពកំពុងខ្វះខាត ចង្ក្រានហ្គាសតូចចល័ត សម្រាប់ចំអិនអាហារ ប្រចាំថ្ងៃ ដែលងាយស្រួលចល័ត។ អំណោយទាំងនេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរ ស្រលាញ់ខ្មែរ យ៉ាងពិតប្រាកដ។

លោក អុីមរ៉ន ហាស្សាន់ ក្នុងឱកាសនោះ ក៏បានអរគុណផងដែរចំពោះទឹកចិត្តសប្បុរសជននានា នៅរាជធានីភ្នំពេញ ដែលតែងតែចូលរួមចែករំលែកនូវធនធានតាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលពួកគាត់មានការខ្វះខាត និងត្រូវការសម្រាប់ជីវភាពនៅអង្គភាព រួមការងារអាវុធ ក្នុងបុព្វហេតុការពារទឹកដីនៃមាតុភូមិរបស់យើង ។ នេះពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាពជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។ ខ្ញុំសូមអរគុណនូវទឹកចិត្តរបស់ បងប្អូនប្រជាពលរដ្ឋយើង និងសប្បុរសជនក្នុងស្មារតីខ្មែរ ជួយខ្មែរ ។ ក្នុងនាមសមរភូមិក្រោយរដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្ដជួយបងៗកងទ័ពជួរមុខ ជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបាននាំយកអំណោយសប្បុរសជន ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈ ប្រើប្រាស់មកឧបត្ថម្ភ ដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់សត្រូវមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នាពេលនេះជាលើកទី៦ នៅខេត្តឧត្តរមានជ័យ៕
ដោយ ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


