ព័ត៌មានជាតិ
កម្ពុជាស្នើថៃបញ្ជូនទ័ពខ្មែរទាំង២០រូបមកវិញឱ្យបានឆាប់ រួមទាំងទាហានផ្សេងទៀតប្រសិនបើមាន
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា កម្ពុជាកំពុងបន្តចរចាជាមួយភាគីថៃ ដើម្បីឱ្យមានការដោះលែង និងបញ្ជូនមកត្រលប់មកវិញនូវកងកម្លាំងកម្ពុជាចំនួន២០នាក់ ដែលភាគីថៃបានចាប់ជាចំណាប់ខ្មាំង។

បើតាមលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា កងកម្លាំងកម្ពុជាទាំង២១នាក់ ដែលថៃបានចាប់យកទៅ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង៧:៥០ព្រឹក ក្រោយបទឈប់បាញ់ចូលជាធរមាន មកទល់ពេលនេះ កម្ពុជាទទួលបានសព១រូប។ រីឯកងកម្លាំងចំនួន២០រូបផ្សេងទៀត រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចចារ ធ្វើយ៉ាងណាឱ្យពួកគេអាចត្រលប់មកកម្ពុជាវិញបានឆាប់បំផុត និងដោយសុខសុវត្ថិភាព។
លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិ បានស្នើដល់ភាគីថៃឱ្យឆាប់បញ្ជូនកងកម្លាំងកម្ពុជា ដែលយោធាថៃបានចាប់យកទៅនោះត្រឡប់មកកម្ពុជាវិញ។ ជាមួយគ្នានេះ លោកស្រី ក៏បានអំពាវនាវឱ្យភាគីថៃជួយមើលការខុសត្រូវចំពោះកងកម្លាំងកម្ពុជាដែលនៅទីនោះឱ្យបានល្អ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
ចំពោះការមិនបញ្ចេញព័ត៌មានអំពីកងកម្លាំងជាតិដែលត្រូវយោធាថៃចាប់ខ្លួននេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា គឺដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ដល់ចំណាប់ខ្មាំងទាំងនោះ។
«ដូច្នេះ ពាក់ព័ន្ធនឹងបងប្អូន២០រូប ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃនេះ ការមិនបញ្ចេញព័ត៌មាន គឺមិនមែនជាការលាក់កំបាំងព័ត៌មាននោះទេ ប៉ុន្តែនៅក្នុងដំណាក់កាលដែលមិនមានភាពជាក់លាក់ចំពោះជោគវាសនារបស់បងប្អូនទាំងអស់នោះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំកងទ័ព ត្រូវយកចិត្តទុកដាក់ និងដាក់ចេញនូវវិធានការយ៉ាងណា ដើម្បីធានាឱ្យខាងតែបាននូវសុវត្ថិភាពរបស់ពួកគាត់ រួមទាំងការបញ្ចេញព័ត៌មានជាសាធារណៈ ព្រោះការបញ្ចេញព័ត៌មានជាសាធារណៈពេលខ្លះ អាចបង្កឱ្យមានគ្រោះថ្នាក់ទៅដល់បងប្អូនយើងទាំងអស់នោះទៅវិញទេ»។ លោកស្រីអ្នកនាំពាក្យ លើកឡើងយ៉ាងដូច្នេះ។
លោកស្រីទទូចដល់ប្រជាពលរដ្ឋត្រូវជឿជាក់រាល់ចំណាត់ការរបស់រាជរដ្ឋាភិបាល រួមទាំងការបញ្ចេញព័ត៌មានជាសាធារណៈ នៅកម្រិតណា និងពេលណា គឺសុទ្ធតែក្នុងន័យដើម្បីការពារឱ្យបានជាអតិបរមានូវអាយុជីវិត និងសុខសុវត្ថិភាពរបស់កងកម្លាំងកម្ពុជា ជាពិសេសនៅពេលដែលពួកគាត់ស្ថិតនៅក្នុងស្ថានភាពជាចំណាប់ខ្មាំងរបស់គេ ដែលផុតពីការគ្រប់គ្រង។
ក្នុងន័យនេះ លោកស្រី ម៉ាលី សុជាតា គូសបញ្ជាក់ថា និយាយបែបនេះ មិនមែនបានន័យថា រាជរដ្ឋាភិបាលមិនបានធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីទាមទារយកកងកម្លាំងរបស់ខ្លួនត្រលប់មកវិញនោះទេ។ ជាក់ស្តែង នៅពេលដែលមានសភាពការណ៍កើតឡើងភ្លាម ថ្នាក់ដឹកនាំភូមិភាគកម្ពុជាបានទាក់ទងជាមួយថ្នាក់ដឹកនាំខាងភូមិភាគថៃ ដើម្បីធ្វើយ៉ាងណាឱ្យពួកគេបញ្ជូនកងកម្លាំងរបស់កម្ពុជាត្រលប់មកវិញឱ្យបានឆាប់រហ័សតាំងពីពេលនោះមកម្លេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


