ព័ត៌មានជាតិ
ថៃមិនទាន់ដោះលែងកងទ័ពកម្ពុជាទាំង២០រូប ដែលថៃបានចាប់ខ្លួននៅឡើយទេ គិតត្រឹមល្ងាចនេះ
មកដល់ពេលនេះ ភាគីថៃមិនទាន់បានដោះលែងកងទ័ពកម្ពុជាទាំង២០រូប ដែលថៃបានចាប់ខ្លួននៅឡើយទេ គិតត្រឹមល្ងាចនេះ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អះអាងដូច្នេះក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី៣១ ខែកក្កដានេះ។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានទទូចដល់ភាគីថៃ ធ្វើយ៉ាងណាឱ្យឆាប់បញ្ជូនកងកម្លាំងរបស់កម្ពុជា ដែលយោធាថៃបានចាប់យកទៅនោះត្រឡប់មកកម្ពុជាវិញ រួមទាំងកងកម្លាំងផ្សេងទៀតប្រសិនបើមាន។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បញ្ជាក់ថា កម្ពុជាកំពុងបន្តចរចាឱ្យអស់ពីលទ្ធភាពជាមួយភាគីថៃ ដើម្បីឱ្យមានការដោះលែងកងកម្លាំងកម្ពុជាទាំង២០នាក់ដែលភាគីថៃបានចាប់ជាចំណាប់ខ្មាំង ឱ្យពួកគេអាចត្រលប់មកកម្ពុជាវិញបានឆាប់បំផុត និងដោយសុខសុវត្ថិភាព៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


