ព័ត៌មានជាតិ
ក្រសួងរៀបចំដែនដី ប្រកាសបញ្ចប់ការរៀបចំប្រព័ន្ធឌីជីថល ផ្តល់សេវាគាប់ចិត្តដល់ពលរដ្ឋ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសបញ្ចប់ការរៀបចំប្រព័ន្ធឌីជីថល សម្រាប់ផ្តល់សេវាគាប់ចិត្តជូនដល់ពលរដ្ឋកម្ពុជា។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា បន្ទាប់ពីរៀបចំប្រព័ន្ធថ្នាលឌីជីថលរួចរាល់ ក្រសួងនឹងបន្តដាក់សេវាដែលមានសរុបប្រមាណជិត ១ ០០០ មុខ ទៅក្នុងប្រព័ន្ធអនឡាញ និងធ្វើការបណ្តុះបណ្តាលអតិថិជន ដែលជាស្ថាប័នក៏ដូចជាប្រជាពលរដ្ឋអាចរៀនប្រើប្រាស់សម្រាប់ជាប្រយោជន៍ក្នុងតម្រូវការជីវភាពប្រចាំថ្ងៃ។



បើតាមមន្រ្តីជំនាញ តាមរយៈការធ្វើទំនើបកម្មនៃការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថលអនុវត្តបានកាន់តែពេញលេញ នឹងជំរុញបង្កើនដល់ចំណូលថវិកាជាតិកើនឡើងថែមទៀត។
ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំពុងអនុវត្តនូវគោលនយោបាយសេវាគាប់ចិត្ត តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈ ក្នុងគោលដៅឆ្ពោះទៅសម្រេចបាននូវគោលនយោបាយគន្លឹះ ក្នុងការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ។
ក្នុងការអនុវត្តនូវគោលនយោបាយសេវាគាប់ចិត្ត ក្រសួងបានប្រែក្លាយការផ្ដល់សេវាសាធារណៈទៅជាប្រព័ន្ធឌីជីថល តួយ៉ាងដូចជាសេវាលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំ ដែលបានប្រតិភូកម្មឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


