ព័ត៌មានជាតិ
ក្រុងសំពៅពូនសិក្សាសាងសង់ស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់សង្កាត់ចំនួនពីរជាប់ព្រំដែនវៀតណាម
ស្ពានឆ្លងកាត់ទន្លេបាសាក់ កំពុងត្រូវបានសិក្សាដើម្បីសាងសង់តភ្ជាប់សង្កាត់ចំនួនពីរក្នុងក្រុងសំពៅពូនជាប់ព្រំដែនវៀតណាម។
លោក អេង សុវិចិត្ត អភិបាលក្រុងសំពៅពូនបានគូសបញ្ជាក់ថា គម្រោងសាងសង់ស្ពាននេះស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ។
លោកថា សង្កាត់សំពៅពូននិងសង្កាត់ជ្រៃធំខណ្ឌចែកដោយទន្លេ ហើយការធ្វើដំណើរកន្លងទៅត្រូវប្រើទូកដចម្លង ឬត្រូវធ្វើដំណើរវាងតាមស្ពានកោះធំដែលមានចម្ងាយឆ្ងាយ។
ខណៈគម្រោងសាងសង់ស្ពាននេះស្ថិតនៅក្នុងដំណាក់កាលសិក្សា លោករំពឹងថា បើសិនស្ពាននេះត្រូវបានកសាងឡើងនឹងជួយសម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូន រួមទាំងផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ពលរដ្ឋក្នុងមូលដ្ឋាន ខណៈតំបន់នេះក៏ជាច្រកព្រំដែនដ៏សំខាន់សម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម។


ពាក់ព័ន្ធការសិក្សាគម្រោងសាងសង់ស្ពានឆ្លងទន្លេនៅក្រុងសំពៅពូន ដែលជាក្រុងថ្មីទើបបំបែកចេញពីស្រុកកោះធំខេត្តកណ្តាល លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រាប់ថា ចក្ខុវិស័យរបស់រដ្ឋាភិបាលត្រូវសាងសង់ស្ពានជាច្រើនកន្លែងតាមដងទន្លេបាសាក់ ទន្លេមេគង្គ និងទន្លេសាប។ ប៉ុន្តែការសាងសង់គម្រោងណាមួយក៏ត្រូវផ្អែកលើភាពជាក់ស្តែងនៃតម្រូវការចាំបាច់តាមអាទិភាពនៃគម្រោងនីមួយៗ។
ក្រុងសំពៅពូនត្រូវបានបំបែកចេញពីស្រុកកោះធំខេត្តកណ្តាល តាមអនុក្រឹត្យរបស់រដ្ឋាភិបាលចុះនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២។
ភូមិសាស្ត្រក្រុងសំពៅពូន មានព្រំប្រទល់ខាងជើងជាប់ស្រុកកោះធំ ខាងកើតជាប់ស្រុកលើកដែក ខាងលិចជាប់ស្រុកអង្គរបុរី ដែលមានស្ទឹងអង្គរបុរីខណ្ឌជា ២ និងខាងត្បូងជាប់ខេត្តអានយ៉ានប្រទេសវៀតណាម។
តាមព្រះរាជក្រឹត្យចុះថ្ងៃ ១២ មិថុនា ឆ្នាំ ២០២៥ ក៏បានកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្តតាកែវនិងកណ្តាល ដោយកាត់ផ្ទៃដីទំហំ ២ ៤៧៥ ហិកតា ពីស្រុកអង្គរបុរី ខេត្តតាកែវចូលមកភូមិសាស្រ្តក្រុងសំពៅពូនខេត្តកណ្តាល ដែលធ្វើឲ្យក្រុងសំពៅពូនរីកផ្ទៃដីដល់ទំហំសរុប ២៩ ៧៧៥ ហិកតា ដែលមានសង្កាត់ចំនួន ៥ និងភូមិសរុបចំនួន ៥៣ ភូមិ។
ក្រុងសំពៅពូនបច្ចុប្បន្នមានពលរដ្ឋរស់នៅសរុបប្រមាណ ៨៣ ៥៨៦ នាក់ ជាមួយដង់ស៊ីតេពលរដ្ឋជាមធ្យម ២៩៩ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ វិស័យសំខាន់ៗសម្រាប់ទ្រងទ្រង់សេដ្ឋកិច្ចរបស់ក្រុងមានកសិកម្ម សិប្បកម្ម និងសេវាកម្ម៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


