ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌកំបូល ដាក់គ្រឿងចក្រស្ដារប្រឡាយជាប់ផ្លូវជាតិលេខ ៤ រំដោះជំនន់ទឹកភ្លៀង និងបរិស្ថានស្អាត
កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៥ លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល បានដឹកនាំក្រុមមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ សហការជាមួយក្រុមការងារសង្កាត់ និងភូមិពាក់ព័ន្ធ ចុះអនុវត្តការងារស្តារប្រឡាយខាងជើងផ្លូវជាតិលេខ ៤ ដើម្បីរំដោះជំនន់ទឹកភ្លៀង និងបរិស្ថានស្អាត។


ការងារនេះ បានចាប់ផ្ដើមពីព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ រហូតដល់ព្រំប្រទល់ស្រុកអង្គស្នួល ខេត្តកណ្តាល។ គោលបំណងសំខាន់ ដើម្បីបង្កើនសមត្ថភាពបង្ហូរទឹក ការពារបញ្ហាទឹកជំនន់ កាត់បន្ថយសំណល់ និងបង្កើតបរិយាកាសអនាម័យស្អាតសម្រាប់ប្រជាពលរដ្ឋរស់នៅជាយផ្លូវ។


លោក សុខ វិចិត្រ ប្រជាពលរដ្ឋនៅសង្កាត់កន្ទោក បានបញ្ជាក់អំពីអារម្មណ៍របស់ខ្លួនថា លោកសូមអរគុណដល់អាជ្ញាធរខណ្ឌ និងក្រុមការងារ ដែលបានចុះសម្អាតប្រឡាយនេះ។ ពេលមានភ្លៀងធ្លាក់ មុននេះ ទឹកតែងតែជំនន់ចូលផ្ទះ ធ្វើឲ្យរដូវភ្លៀងក្លាយទឹកដក់ស្អុយ។ ឥឡូវនេះ លោកមានក្តីសង្ឃឹមថា ស្ថានភាពនឹងប្រសើរឡើង ហើយបរិស្ថានក៏ស្អាតជាងមុនផងដែរ។


លោក វិចិត្រ បានបន្ថែមថា ការងារស្តារប្រឡាយនេះ មិនត្រឹមជាការងាររបស់អាជ្ញាធរប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមរួមគ្នាពីប្រជាពលរដ្ឋគ្រប់រូប ដើម្បីអនាម័យល្អប្រសើរផងដែរ។

ជាមួយនេះ លោកអភិបាលរងខណ្ឌកំបូល ក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មតាមបណ្ដោយផ្លូវជាតិលេខ ៤ ចូលរួមរក្សាទុកអនាម័យ បោះសំរាមត្រឹមត្រូវ និងកុំរំលោភលើប្រឡាយជាសាធារណៈ។ ការសហការយ៉ាងសកម្មរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ នឹងជួយឲ្យតំបន់មានភាពស្រស់ស្អាត ប្រកបដោយសណ្ដាប់ធ្នាប់៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


