ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណចិនដែលផ្តល់ជំនួយមនុស្សធម៌ទាន់ពេលសម្រាប់ជនភៀសសឹក
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌ទាន់ពេលវេលារបស់ចិនដល់កម្ពុជា ក្នុងអំឡុងពេលដ៏លំបាកជម្លោះព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់ថា ទង្វើសប្បុរសធម៌នេះ មិនត្រឹមតែជួយបន្ធូរបន្ថយទុក្ខលំបាករបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាគំរូនៃតួនាទីដ៏គួរឱ្យកោតសរសើររបស់ចិន ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងភាពរុងរឿងរួមគ្នានៅទូទាំងពិភពលោក។ នេះបើតាមសំណេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥។

ការថ្លែងអំណរគុណនេះ បន្ទាប់ពីឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន ២០ លានយ៉ន់ចិន (ប្រហែល ២,៨ លានដុល្លារអាមេរិក) ដើម្បីជួយស្តារការខូចខាត និងកាត់បន្ថយទុក្ខលំបាករបស់ប្រជាជនរបស់កម្ពុជា ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធ នាពេលថ្មីៗនេះ។
ការប្រកាសផ្តល់ជំនួយនេះ ធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងធានជីន គ្រាដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះ និងបានទទួលការធានាយ៉ាងមុតមាំអំពីការគាំទ្រពីឯកឧត្តម ស៊ី ជីនពីង ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ចិនចំពោះការអភិវឌ្ឍ ភាពរឹងមាំ និងអធិបតេយ្យភាពជាតិ របស់កម្ពុជា។

បើតាមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន សម្តេចធិបតី តែងចាត់ទុកសេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា ជាបេះដូងនៃភាពជាអ្នកដឹកនាំរបស់សម្តេច ហើយ សម្តេច ផ្តល់តម្លៃដល់គ្រប់ជីវិតមនុស្ស ដោយធានាថាមនុស្សគ្រប់រូបមានសិទ្ធិរស់នៅ និងរស់នៅប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ លោកលើកឡើងថា »ការរួមចំណែកដ៏សប្បុរសរបស់ចិន មិនត្រឹមតែឆ្លុះបញ្ចាំងពីមិត្តភាពដែកថែបដ៏រឹងមាំរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការទទួលស្គាល់ ភាពជាអ្នកដឹកនាំប្រកបដោយមេត្តាធម៌ របស់សម្តេចធិបតី និង និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់សម្តេច ចំពោះប្រជាជនកម្ពុជាផងដែរ»។


ឆ្ពោះបន្តទៅមុខ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការកសាងសហគមន៍របស់ឡើងវិញ ត្រូវចាប់ផ្តើមជាមួយនឹងការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថាដំណើរការនៃការកសាងឡើងវិញ មានសុវត្ថិភាព និងនិរន្តរភាព ហើយជាមួយគ្នានេះ ចាំបាច់ត្រូវគាំទ្រដល់ជនរងគ្រោះ ជាពិសេសអ្នកដែលរងផលប៉ះពាល់ ដោយសារសង្គ្រាមថ្មីៗនេះ ដើម្បីឱ្យពួកគេអាចស្តារសេចក្តីថ្លៃថ្នូររបស់ពួកគេ និងកសាងជីវិតរបស់ពួកគេឡើងវិញប្រកបដោយក្តីសង្ឃឹម។ អនុប្រធានទី១អាជ្ញាធរមីន បានលើកឡើងផងដែរថា អាជ្ញាធរមីន ត្រៀមខ្លួនជាស្រេច ក្នុងការសហការជាមួយគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពដល់កិច្ចការស្តារ និងកសាងឡើងវិញនេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


