នយោបាយ
គណបក្សហ្វ៊ុនស៊ិនប៉ិចមិនទាន់រកឃើញប្រធានថ្មី ដើម្បីបន្តពីសម្តេចក្រុមព្រះនៅឡើយទេ
គណបក្សហ្វ៊ុនស៊ិនប៉ិចនៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការនាយក ដើម្បីពិភាក្សាពីការជ្រើសតាំងប្រធានថ្មី បន្តពីសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលបានសោយទិវង្គត។ ប៉ុន្តែ គណៈកម្មាធិការនាយកនៃគណបក្សរាជានិយមមួយនេះ មិនទាន់ជ្រើសរើសបានប្រធានថ្មីនៅឡើយទេ។

យ៉ាងណាក៏ដោយ គណៈកម្មាធិការនាយកនៃគណបក្សហ្វ៊ុនស៊ិនប៉ិច មានពេល៦០ថ្ងៃយ៉ាងយូរ ដើម្បីរៀបចំកោះប្រជុំសមាជជ្រើសតាំងប្រធានគណបក្សថ្មី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃអង្គប្រជុំវិសាមញ្ញគណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិច។ ត្បិត មិនទាន់រកឃើញប្រធានថ្មីក៏ពិតមែន ប៉ុន្តែ គណៈកម្មាធិការនាយកនៃគណបក្សហ្វ៊ុនស៊ិនប៉ិច បានអះអាងថា ប្រធានថ្មីនៃគណបក្សនេះ គឺបេក្ខភាពថ្នាក់ដឹកនាំដែលមានលេខរៀងបន្ទាប់ពីសម្តេចក្រុមព្រះ ឬ ព្រះញាតិវង្សរបស់ព្រះអង្គ។
ក្រៅពីបញ្ហាប្រធានគណបក្សថ្មីនេះ គណៈកម្មាធិការនាយកនៃគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានសម្រេចកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំរៀបចំពិធីថ្វាយព្រះកុសល និងគោរពវិញ្ញាណក្ខន្ធណសម្តេចក្រុមព្រះ អតីតប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។ គណៈកម្មាធិការនាយកនៃគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការនាយក ដោយនៅមានសុពលភាពសមាជិកចំនួន ១៣ រូប។ ជាមួយគ្នានេះ ក៏បានផ្តល់នីត្យានុកូលភាពនៃមុខដំណែងថ្នាក់ដឹកនាំក្នុងរចនាសម្ព័ន្ធរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចដែលមានមុនខែមិថុនា ឆ្នាំ២០១៨។

បន្ថែមពីលើនេះ គណៈកម្មាធិការនាយកនៃគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានសម្រេចប្រគល់ភារកិច្ចជូនអនុប្រធានគណបក្ស១រូប ធ្វើជាតំណាងគណៈកម្មាធិការនាយក ដើម្បីចុះហត្ថលេខាលើឯកសារពាក់ព័ន្ធនឹងអង្គប្រជុំវិសាមញ្ញថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។ ចំណែក គណៈកម្មការដោះស្រាយកិច្ចការទូទៅ ត្រូវបានសម្រេចឱ្យដឹកនាំគណបក្សបណ្តោះអាសន្ន រហូតដល់រើសបានប្រធានថ្មី។ អ្វីការកត់សម្គាល់ គណៈកម្មាធិការនាយកនៃគណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ចប់សុពលភាពនៃការប្រើប្រាស់ត្រាមូលរបស់គណបក្សដែលមានធ្លាក់អក្សរសម្តេចព្រះប្រធាន ចាប់ពីថ្ងៃដែលសម្តេចក្រុមព្រះ សោយទិវង្គត ប៉ុន្តែ បានអនុញ្ញាតឱ្យប្រើប្រាស់ត្រាមូលរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដូចមានគម្រូដែលបានជូនដំណឹងទៅក្រសួងមហាផ្ទៃ៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


