នយោបាយ
អ្នកនាំពាក្យគណបក្សប្រជាជន៖បេក្ខភាពជានាយករដ្ឋមន្រ្តីរបស់លោក ហ៊ុន ម៉ាណែត នៅពេលអនាគតនឹងប្រជែងឈ្នះគណបក្សនយោបាយជ្សេង
លោកសួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា(CPP)បានអះអាងថាបេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគតនឹងប្រជែងឈ្នះប្រជាប្រិយ ភាពជាមួយគណបក្សផ្សេងៗក្នុងការបោះឆ្នោត។

លោក សួស យ៉ារ៉ា បានថ្លែងក្នុងសន្នីសីទសារព័ត៌មានព្រឹកថ្ងៃទី២៤ ខែធ្នូថា៖ «អ្វីដែលយើងជឿរជាក់នោះគឺលោក ហ៊ុន ម៉ាណែត គឺកុលបុត្រខ្មែរមួយដែលមានចំណេះដឹង ទាំងផ្នែកវិទ្យាសាស្ត្រ ចំណេះធ្វើ ហើយតស៊ូក្នុងបេសកកម្មនានាសម្រាប់ជាតិដោយមិនដែលត្អូញត្អែនឿយហត់និងតវ៉ានោះទេ ។សម្រាប់ការប្រជែងបេក្ខជនជានាយករដ្ឋមន្ត្រី ចំពោះលោក ហ៊ុន ម៉ាណែត គឺបើកសេរីចំពោះគណបក្សនយោបាយផ្សេងៗក្នុងការប្រជែងក្នុងការបោះឆ្នោត »។
លោកក៏បានអះអាងផងដែរសម្រាប់ការដាក់បេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគតគឺមានការឯកភាពផ្ទៃក្នុងរបស់គណបក្សក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ហើយអ្វីដែលឯកភាពនោះគឺគុណតម្លៃនិងគុណសម្បត្តិរបស់លោក ហ៊ុន ម៉ាណែត ជាមួយគ្នានោះដែរអ្នកនាំពាក្យដដែលបានអះអាងទៀត ថាសម្រាប់ការរៀបចំដឹកនាំក្បាលម៉ាស៊ីនរបស់គណបក្សក៏ដូចជាស្ថាប័នមួយចំនួនទៀតថ្នាក់ដឹកនាំនឹងរៀបចំឱ្យដំណើរដោយរលូនដោយមិនឱ្យកើតមានបញ្ហានោះទេ ៕
អត្ថបទ៖ណារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


