នយោបាយ
ក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់លទ្ធផលសមាជរបស់ “គណបក្សខ្មែរស្រឡាញ់ជាតិ”
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលស្គាល់លទ្ធផលសមាជលើកដំបូងរបស់ “គណបក្សខ្មែរស្រឡាញ់ជាតិ” ដែលបានប្រារព្ធធ្វើកាលពីខែមករា ឆ្នាំ២០២២ នេះបើយោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលផ្ញើជូនលោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។
លិខិតសម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ក្រសួងមហាផ្ទៃសម្រេចទទួលស្គាល់លទ្ធផលសមាជលើកដំបូងរបស់គណបក្សខ្មែរស្រឡាញ់ជាតិ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដោយបានបោះឆ្នោតអនុម័តសម្រេចធ្វើវិសោធនកម្មលក្ខន្តិកៈ ទទួលស្គាល់សមាសភាពគណៈកម្មាធិការនាយកចំនួន៤៥រូប និងសមាសភាពគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន៨រូប ព្រមទាំងសម្រេចជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស គឺទី១, លោក ជីវ កត្តា ជាប្រធានគណបក្ស ទី២, លោក តាន់ ទីន ជាអនុប្រធានប្រចាំការគណបក្ស ទី៣, លោកកង គឹមហាក់ ជាអនុប្រធានគណបក្ស និងទី៤, លោក ខឺយ ស៊ីនឿន ជាអនុប្រធានគណបក្ស។

ជាមួយគ្នានោះ សម្តេចក្រឡាហោម ស ខេង ក៏បានទទួលនូវបញ្ជីឈ្មោះ និងជីវប្រវត្តិសង្ខេបរបស់សមាសភាពថ្នាក់ដឹកនាំតាមរចនាសម្ព័ន្ធ ដែលបានកំណត់នៅក្នុងលក្ខន្តិកៈគណបក្ស ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយផងដែរ។

គួរបញ្ជាក់ថា គណបក្សខ្មែរស្រឡាញ់ជាតិ បានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ហើយត្រូវបានក្រសួងមហាផ្ទៃសម្រេចចុះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


