អាជីព
អាជីវកម្មសម័យថ្មីដែលកំពុងបង្កើតសេដ្ឋីក្មេងៗជាច្រើន
Meals-to-go តាមពិតជាភាសាដែលនៅប្រទេសបស្ចឹមនិយមហៅសម្រាប់អាជីវកម្មបញ្ជូនឬទិញអាហារតាមអនឡាញ។ នៅប្រទេសកម្ពុជាយើងវិញ អាជីវកម្មនេះមិនជាក់លាក់ហើយនៅហាក់ធ្វើលេងៗ សាកៗ ប៉ុន្តែនៅជប៉ុន និងអាមេរិកការលក់អាហារអនឡាញបានបង្កើតសេដ្ឋីថ្មីៗនិងក្មេងៗ ជាច្រើនមកហើយ។
ជាការពិតគ្មានមនុស្សតស៊ូដើម្បីរកពេលវេលាចំអិនម្ហូប ដែលខាតពេលប្រមាណបីម៉ោង ប្រចាំថ្ងៃទៀតទេ ប្រសិនគេមានជម្រើសរកបានលុយច្រើនជាង។
ដើម្បីបាន អាហារប្រចាំថ្ងៃដែលទុកចិត្តបាន មានជីវជាតិនិងមានសុខភាពល្អ បាននាំឱ្យមានការកើនឡើងនៃអាជីវកម្មអាហារអនឡាញ ផ្តល់ជូននូវជម្រើសម្ហូបគ្រប់ប្រភេទនិងតម្លៃល្អ សេវារហ័ស។
យើងគ្រប់គ្នាដែលពូកែធ្វើម្ហូប ឬអាចជួលបុគ្គលិកជាចុងភៅ ទាញយកផលចំណេញពីនិន្នាការនេះ ដោយចាប់ផ្តើមអាជីវកម្មពីផ្ទះ ដែលរចនាផ្ទះបាយឱ្យស្អាត និងមានមុខម្ហូបច្នៃ មើលទៅភទាក់ទាញ។

ជំហានខាងក្រោមនេះជួយយើង ក្នុងការបង្កើតអាជីវកម្មដើម្បីលក់អាហារតាមអ៊ិនធើណេតជោគជ័យ ៖
ស្វែងរកទីផ្សារ
ក្រុមគោលដៅ ថាអ្នកណា មានសមត្ថភាពហូបតម្លៃណាចូលចិត្តអ្វី នៅម៉ោងណាហើយនៅតំបន់ណា រយៈពេលប៉ុនណាអាចនឹងបញ្ជូនទៅដល់។
ប្រភពអ្នកផ្គត់ផ្គង់
វត្ថុធាតុដើមជាអ្នកណាយកមកដល់កន្លែងឬត្រូវទៅទិញ តម្លៃបែបណា ទុកចិត្តគុណភាព អនាម័យ?
បង្កើតម៉ាកវេចខ្ចប់
ផ្លាកយីហោទាក់ទាញ មិនមើលទៅគីមី ឬចម្លង បរទេស មិនមានអារម្មណ៍ដូចFast Food។
ដាក់តំលៃសមរម្យ រហូតកែប្រែឱ្យការរស់នៅរបស់អតិថិជនងាយស្រួល ពិបាកប្តូរចេញពីយើងទៅ។
បង្កើតហាងអនឡាញ
ធ្វើប្លក់ដែលមានរូបភាពមានគុណភាពនិងមិនក្លែងបន្លំ។ មានអ្នកឆ្លើយឆ្លងទូរសព្ទចិត្តធ្ងន់និងយល់អំពីអ្នកចង់ហូប កត់ត្រាលំអិត និងមានសុជីវធម៌។ មិនថាបានលុយ៣ដុល្លារឬក្រោមនេះ ភ្ញៀវត្រូវតែមានអារម្មណ៍ថាទទួលបានការគោរព។

ដោយសុភា
ប្រភព Businesspercentag
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


