សន្តិសុខសង្គម
កម្លាំងជំនាញបង្ក្រាបករណីជួញដូរគ្រឿងញៀននៅមុខក្លិបមួយកន្លែងឃាត់ខ្លួនមនុស្សពីរនាក់ និងដកហូតគ្រឿងញៀនជាង២គីឡូក្រាម
កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឆ្មកបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន០២នាក់ និងដកហូតសារធាតុញៀន ជាង២គីឡូក្រាម។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅមុខក្លិបកម្សាន្ត 88&F8 Club ផ្លូវ៩០៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់ខ្លួនជនល្មើស ០២នាក់ ឈ្មោះ ZOU XIAOBO ភេទប្រុស ជនជាតិចិន អាយុ៥១ឆ្នាំ និងឈ្មោះ HE TIANTIAN ភេទប្រុស ជនជាតិចិន អាយុ៣៦ឆ្នាំ។ និងដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទ កេតាមីន (KETAMINE) ទម្ងន់ ១៩៩៤ក្រាម, គ្រឿងញៀនប្រភេទ អ៊ិចស្ត្រាស៊ី (MDMA) ទម្ងន់ ៤៣៧.៧១ក្រាម សរុបរួមសារធាតុញៀនទម្ងន់ ២,៤៣១.៧១ក្រាម (២គីឡូ ៤៣១.៧១ក្រាម)។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សុភា

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


