សន្តិសុខសង្គម
កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនចុះឡោមព័ទ្ធអគារមួយកន្លែងឃាត់ខ្លួនមនុស្សប្រុសស្រីច្រេីននាក់
កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត សហការជាមួយនគរបាលមូលដ្ឋាន បានឆ្មក់ចុះឡោមព័ទ្ធទីតាំងអគារមួយកន្លែងដែលមានយីហោ ពេជ្រលេីមេឃ ដែលលួចបង្កប់បេីកកន្លែងប្រេីប្រាស់គ្រឿងញៀនឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រេីននាក់។

ប្រតិបត្តិការនេះ ធ្វេីឡេីងតាំងពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ស្ថិតតាមបណ្ដោយផ្លូវសបិត សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ រហូតមកដល់ម៉ោងជាង០៧ព្រឹកថ្ងៃទី១៦តុលានេះ នៅមិនទាន់ចប់នៅឡើយ។ ទោះបីយ៉ាងណា គេនៅមិនទាន់ដឹងពីចំនួនមនុស្សដែលត្រូវឃាត់ខ្លួន ហើយជាជនជាតិអ្វី ក៏ដូចជាចំនួនគ្រឿងញៀនក្នុងប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនេះនៅឡើយទេ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វេីការនាំខ្លួនមនុស្សប្រុសស្រីដែលជាជនសង្ស័យជាប់ពាក់ព័ន្ធករណីខាងលើជាច្រើននាក់ បញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តតាមនីតិវិធី៕
អត្ថបទ៖ សុភា




-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


