សន្តិសុខសង្គម
អាជ្ញាធរខណ្ឌឬស្សីកែវ ណែនាំឲ្យដំឡើងបង្គោលភ្លើងបំភ្លឺលើផ្លូវលេខ៣៣០ ក្នុងសង្កាត់ស្វាយប៉ាកដើម្បីរៀបចំជាទីកម្សាន្ត
លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានណែនាំឲ្យមន្ត្រីមូលដ្ឋានរៀបចំដំឡើងបង្កោលបំភ្លឺលើផ្លូវលេខ៣៣០ ក្នុងមូលដ្ឋានសង្កាត់ស្វាយប៉ាក ចំនួន៥០ដើម ដើម្បីរៀបចំជាទីកម្សាន្ដ ទេសចរណ៍ និងហាត់ប្រាណ សម្រាកលំហែកាយរបស់ប្រជាពលរដ្ឋ។ លោកអភិបាលខណ្ឌក៏បានណែនាំឲ្យក្រុមការងារដាក់គ្រឿងចក្រឈូសដីសម្អាតផ្លូវ និងពិនិត្យលើការចោលសំរាមរបស់ប្រជាពលរដ្ឋផងដែរ។

ការណែនាំនេះ ធ្វើឡើងនៅពេលលោកអភិបាលខណ្ឌដឹកនាំក្រុមការងារចុះត្រួតពិនិត្យការរៀបចំអនាម័យ និងបរិស្ថានណ្តោយផ្លូវ៣៣០ ក្នុងសង្កាត់ស្វាយប៉ាក កាលពីព្រឹកថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងឱកាសនេះ លោកអភិបាលខណ្ឌក៏បានណែនាំឲ្យពលរដ្ឋបញ្ឈប់ការចោលសំរាមផ្តេសផ្តាស ត្រូវទុកដាក់វេចខ្ចប់សំរាមតាមផ្ទះរៀងខ្លួនឲ្យបានត្រឹមត្រូវ រង់ចាំរថយន្ដប្រមូលសំរាមមកយកតាមម៉ោងកំណត់ ក្នុងន័យធ្វើអោយសោភ័ណភាព អនាម័យ បរិស្ថាន នៅមូលដ្ឋានបានស្អាតល្អ។

លោក ហេង ចាន់ហៀង ពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ ៣៣០ បានប្រាប់ថា ការដាក់បង្គោលភ្លើងបំភ្លឺផ្លូវថ្មី និងសម្អាតផ្លូវរបស់អាជ្ញាធរពិតជាល្អណាស់ វាធ្វើឲ្យតំបន់នេះស្អាត ហើយយើងអាចដើរហាត់ប្រាណពេលល្ងាចបានសុវត្ថិភាពជាងមុន។ លោកបានបន្ត ការអនុវត្តរបស់រដ្ឋបាលខណ្ឌ បានធ្វើឲ្យតំបន់ស្អាត ប៉ុន្តែយើងជាពលរដ្ឋ ក៏ត្រូវជួយថែរក្សាអនាម័យរួមផងដែរ៕
អត្ថបទ៖ សំណាង



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


