សន្តិសុខសង្គម
ជនសង្ស័យពីរនាក់ ចាប់រំលោភយុវតីវ័យ ១៦ឆ្នាំបានសម្រេចក្នុងចម្ការដំឡូង
សៀមរាប៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពចាប់យុវតីវ័យ១៦ឆ្នាំម្នាក់ រំលោភបានសម្រេច នៅក្នុងចម្ការដំឡូង នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន។

ក្រោយកើតហេតុ កម្លាំងផែននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែណូយ ធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ រួមមាន៖ ០១/ឈ្មោះ ផើង ស៊ីផូ ភេទប្រុស អាយុ១៦ឆ្នាំ និងទី២/ឈ្មោះបាន ប៊ូន ហៅហួង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ជាមួយគ្នា។ សមត្ថកិច្ចបន្តថា តាមបញ្ជារបស់លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ពីបទរំលោភសេពសន្ថវៈ កើតឡើងកាលពីថ្ងៃទី១៧ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២១និង30នាទី នៅចំណុចចំការដំឡូងមី (សំបុកចាប) ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ទៅលើជនរងគ្រោះឈ្មោះស. ស.វ ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅសង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានប្រគល់ឲ្យកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


