សន្តិសុខសង្គម
អាជ្ញាធរកំពុងឡោមព័ទ្ធចាប់សត្វខ្ទីងព្រៃមួយក្បាល ក្រោយដេញវ័ធពលរដ្ឋ៣នាក់រងរបួស
សត្វខ្ទីងព្រៃមួយក្បាលដេញវ័ធប្រជាពរដ្ឋរងបួសធ្ងន់ស្រាលចំនួន៣នាក់ ស្ថិតនៅក្នុងស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។
សមត្ថកិច្ចបានអោយដឹងថា មានហេតុការណ៍ដែលពុំធ្លាប់ជួបហើយមិនធ្លាប់ឃើញដោយសារសត្វខ្ទីងព្រៃ១ក្បាលបានធ្វើសកម្មភាពដេញវ័ធប្រជាពលរដ្ឋបណ្តាលឲ្យមានការរងរបួសចំនួន៣នាក់ប្រុស២ ស្រី១ ប្រជាពលរដ្ឋទាំង៣នាក់នោះរស់នៅ ភូមិសិទ្ឋិសរីចាស់ ឃុំគោកមន ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ។

ដោយសារតែប្រជាពលរដ្ឋទាំង៣នាក់គាត់ជាប្រជាកសិករធ្វើចម្ការដំឡូងរបស់គាត់ហើយគាត់បានឃើញមិនដឹងថា ជាសត្វខ្ទីងស្មានតែសត្វក្របី ក៏នាំគ្នាទៅដេញ តែក្រោយមកវាក៍មកដេញវ័ធពួកគាត់បណ្ដាលឲ្យរងរបួស និងត្រូវបានដឹកយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ រីឯចំណែកសត្វខ្ទីងវិញ កម្លាំងសម្ថកិច្ចដោយមានដាក់បទបញ្ជាពីឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានឲ្យលោក (អាន សាមិត្ត) អភិបាលរងតំណាង លោកអភិបាលនៃគណអភិបាលស្រុកបន្ទាយអំពិល រួមនិងកម្លាំងអភិរក្សមន្ទីរបរិស្ថានខេត្ត កម្លាំងសឹករងបន្ទាយអំពិល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកក្នុងការឃ្លាំចាំមើលនិងការពារចាប់តាំងពីម៉ោង១១និង១៥នាទី ថ្ងៃទី៣០ ខែមីនាឆ្នាំ២០២២រហូតទល់យប់នៅតែមិនអាចចាប់បានរងចាំកម្លាំងចំនាញអភិរក្សសួនសត្វមកចាប់ផ្ទាល់ដោយសត្វខ្ទីងវាបានសំងំនៅក្នុងព្រៃជាប់ចម្ការដំឡូងខាងកើតភូមិសិទ្ឋសេរីដោយមានកន្លែងការពារវារមិនអោយចេញរួចនោះទេ ៕
អត្ថបទ៖ ចាន់ ធី




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


