សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះផ្ទះ៣ខ្នងនៅសង្កាត់បឹងសាឡាង
ផ្ទះចំនួន៣ល្វែងត្រូវបានអគ្គីភ័យឆាបឆេះជាបន្តបន្ទាប់ ខណៈពេលឆ្លងចរន្តអគ្គីសនី ពីបង្គោលភ្លើង ដែលស្ថិតនៅជាប់នោះ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៩ និង៤០នាទីព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២២ នៅចំណុច តាមផ្លូវបេតុង លេខ ២៤៧ភូមិ ទី១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានការឆ្លងចរន្តផ្ទុះស្សេខ្សែភ្លើង ចេញពីបង្គោលភ្លើង ដែលនៅស្ថិតនៅមុខផ្ទះខាងលើហើយអណ្តាតភ្លើង បានឆេះរាលដាលទៅផ្ទះលេខ ៥៤ដែលមានម្ចាស់ឈ្មោះ អ៊ុន គ្រុយ ភេទស្រី អាយុ៧៨ឆ្នាំ ហើយបានឆេះរាលដាលទៅផ្ទះ ២ល្វែងទៀតដែលធ្វើពីថ្មក្រោមឈើលើ។

តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅក្នុងហេតុការណ៍ រថយន្តពន្លត់អគ្គីភ័យចំនួន ២៤គ្រឿងទៅអន្តរាគមន៍ បាញ់ពន្លត់ ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោងប្រមាណ១១ និង១០នាទីព្រឹកថ្ងៃដដែល។

តាមនគរបាលបានឱ្យដឹងទៀតថា ផ្ទះចំនួន៣ល្វែងស្នើរគ្រួសារ ត្រូវភ្លើងឆេះរងការខូចខាត ដែលអគ្គីភ័យនេះបណ្តាលមកពីផ្ទុះស្សេខ្សែភ្លើង ចេញពីបង្គោលភ្លើង ដែលស្ថិតនៅពីមុខ ផ្ទះខាងលើហើយ បានឆេះរាលដាលយ៉ាងឆាបរហ័ស។ទោះបីជាយ៉ាងណា ពុំបណ្តាលបណ្តាលឱ្យមនុស្សរងរបួសឡើយ៕


អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


