សន្តិសុខសង្គម
ចាប់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពបំផ្លិចបំផ្លាញផ្ទាំងថ្មមិត្តភាពកម្ពុជា-ជប៉ុន នៅលើសួនច្បារគល់ស្ពានច្បារអំពៅ
បុរសម្នាក់ ដែលគេសង្ស័យថា មានប្រើប្រាស់សារធាតុញៀន ហើយតែងតែបង្កបញ្ហាក្នុងមូលដ្ឋាននោះ កាលពីថ្ងៃម្សិលមិញ គឺបុរសរូបនេះ ហ៊ានទៅបំផ្លិចបំផ្លាញផ្ទាំងថ្មមិត្តភាពកម្ពុជា-ជប៉ុន ក៏ត្រូវបានអាជ្ញាធរ ចាប់ខ្លួនប្រគល់ឲ្យនគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី ១ បានឲ្យភ្នាក់ងារកម្ពុជាថ្មីដឹងថា កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី ៩ ខែឧសភា កម្លាំងអាជ្ញាធរសង្កាត់ច្បារអំពៅទី ១ និងទី ២ បានចាប់ខ្លួនបុរសខាងលើនេះ ដែលគេតែងហៅឈ្មោះអាក្រញ៉ាញ់ ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ រស់នៅចល័ត បន្ទាប់ពីបុរសរូបនេះ បានយកពូថៅទៅវាយកំទេចផ្ទាំងថ្ម មិត្តភាពកម្ពុជា-ជប៉ុន ដែលបានសាងសង់នៅលើសួនច្បារ ស្ថិតនៅគល់ស្ពានព្រះមុនីវង្សចាស់-ថ្មី (ស្ពានច្បារអំពៅ) ត្រើយខាងកើត ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតត្រង់ចំណុចទង់ជាតិជប៉ុន។

លោក ពៅ ហួត បានបន្តថា កន្លងមក បុរសម្នាក់ដែលគេសង្ស័យថា មានប្រើប្រាស់សារធាតុញៀនរូបនោះ តែងតែបង្កបញ្ហាក្នុងមូលដ្ឋាន តែលើកនេះបានយកពូថៅទៅវាយផ្ទាំងថ្មមិត្តភាព កម្ពុជា-ជប៉ុន ដែលជាផ្ទាំងមិត្តភាព ដែលមិនអនុញ្ញាតឲ្យជនណាទៅបំផ្លិចបំផ្លាញ បានឡើយ។

ទាក់ទងនឹងករណីឃាត់ខ្លួនបុរសខាងលើនេះ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានប្រាប់ភ្នាក់ងារកម្ពុជាថ្មីថា បុរសរូបនេះមានឈ្មោះ ចាន់ ត្រា និងត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការហើយ ដោយមិនលើកលែងឡើយ ពីព្រោះបើហ៊ានតែបណ្តែតបណ្តោយ ឬដោះលែងទៅវិញ គឺច្បាស់ជាបង្កបញ្ហាខ្លាំងជាងនេះទៀត៕
អត្ថបទ៖ នរា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


