Connect with us

សន្តិសុខសង្គម

ពិន័យមន្ត្រីនគរបាលក្រុងសៀមរាបម្នាក់ ករណីដកកាំភ្លើងភ្ជង់អ្នកកាសែត

បានផុស

នៅ

មន្ត្រីនគរបាលអន្តរាគមន៍ក្រុងសៀមរាបម្នាក់ រងការចោទប្រកាន់ថា បានដកកាំភ្លើងភ្ជង់ក្បាលអ្នកសាព័ត៌មានម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល និងផ្ទុះជម្លោះទាំងកណ្តាលយប់នៅក្នុងក្រុងសៀមរាប ត្រូវបានថ្នាក់ដឹកនាំហៅមកសួរនាំ និងដាក់វិន័យកងកម្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផុន ភឿន ហៅ ហង្សតូច មុខរបរអ្នកសារព័ត៌មាន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ជនរងគ្រោះបានរៀបរាប់ថា កាលពីវេលាម៉ោង១និង០០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ខ្លួនបានចូលញ៉ាំអាហារនៅក្នុងហាងខាងលើ លុះ១៥នាទីក្រោយមក ក៏បានចាកចេញពីហាង

ហើយដើរសំដៅទៅកាន់ម៉ូតូរបស់ខ្លួនដើម្បីត្រឡប់ទៅគេហដ្ឋាន ស្រាប់តែមានជនមិនស្គាល់មុខបានមកធាក់ស្លាកលេខម៉ូតូរបស់គាត់ ហើយរូបគាត់ក៏បានសួរទៅកាន់បុគ្គលនោះថា បងថតស្លាកលេខម៉ូតូរបស់ខ្ញុំធ្វើអី? បុគ្គលនោះ បានឆ្លើយតបវិញថា អញថតមិនបាន? ហើយព្រមទាំងបានអះអាងថា ខ្លួនជាសមត្ថកិច្ចនគរបាលជាតិទៀតផង។ បន្ទាប់មកក៏មានទំនាស់ពាក្យសម្ដីនឹងគ្នារហូតដល់ជនបង្ករូបនោះ​បានដកកាំភ្លើងខ្លី​មិនស្គាល់ម៉ាកភ្ជង់ក្បាលគាត់ រូចក៏វ៉ៃជនរងគ្រោះយកទូរសព្ទដើម្បីបំបាត់ភស្តុតាងផងដែរ។ នៅពេលដែលត្រូវជនបង្កបានធាក់ចំនួនពីរជើងពេលនោះធ្វើឲ្យធ្លាក់ទូរស័ព្ទបែកអស់ចំនួន៣គ្រឿង។ ជនបង្ករូបនោះ ក៏បានដកកាំភ្លើងភ្ជង់គាត់ជាលើកទី២ទៀត។

សូមរំលឹកថា ហេតុការណ៍នេះកើតឡើងនៅខាងមុខហាងសុវណ្ណនំប៉័ងប៉ាតេដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ទល់មុខសណ្ឋាគារ ប៉ារ៉ាឌីអង្គរ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប​ខេត្តសៀមរាប នៅវេលាម៉ោង១និង១០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ។

ពាក់ព័ន្ធករណីនេះដែរ លោកវរសេនីយ៍ឯក អៀង មករា ស្នងការរងទទួលផែនធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនា នេះថា ​ក្នុងករណីជម្លោះរវាងភាគី​អ្នកកាសែតនិងនគរបាលក្រុងសៀមរាប នេះ គឺត្រូវបានជនរងគ្រោះបញ្ចប់មិនប្តឹងផ្ដល់គ្នាទេ ហើយមន្ត្រីនគរបាលខាងលើបានសម្របសម្រួលនិងសុំទោសជនរងគ្រោះរួចហើយ។ លោកបន្តថា ចំពោះមន្ត្រីនគរបាល​ដែលបង្កហិង្សាលើអ្នកសារព័ត៌មាននេះដែរ គឺត្រូវបានហៅមកសួរនាំ និងត្រូវបានដាក់វិន័យតាមកងកម្លាំងផងដែរ។

ទោះជាយ៉ាងនេះក្តី ក្រុមអ្នកសារព័ត៌មានបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើអសិលធម៌របស់មន្ត្រីនគរបាលក្រុងសៀមរាប ដែលបានធ្វើមកលើអ្នកកាសែតទាំងងងើល និងបំពានច្បាប់ទម្លាប់ទាំងកំរោល។ មហាជនស្នើឲ្យថ្នាក់ដឹកនាំមានវិធានការនិងដាក់វិន័យឲ្យបានតឹងរឹងដើម្បីជាគំរូដល់មន្ត្រីផ្សេងទៀត៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម