សន្តិសុខសង្គម
ក្រសួងបិទលែងឱ្យធ្វើដំណើរតាមផ្លូវល្បឿនលឿន ក្រោយគ្រោះថ្នាក់ផ្ទួនៗ
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃអង្គារ៍នេះ បានប្រកាសហាមមិនឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍តាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ខណៈគម្រោងសាងសង់ផ្លូវមិនទាន់បញ្ចប់មិនទាន់បំពាក់បរិក្ខាសុវត្ថិភាពចរាចរណ៍។

សេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កំពុងដំណើរការមិនទាន់បញ្ចប់ទាំងស្រុងនោះទេ ជាពិសេសនៅមិនទាន់បំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅឡើយ។
បច្ចុប្បន្នការធ្វើចរាចរយានយន្តរបស់សាធារណជន និងប្រជាពលរដ្ឋមួយចំនួនបានចូលប្រើប្រាស់ផ្លូវនេះ មានការកើនឡើងគួឱ្យកត់សម្គាល់ និងបានបង្កឱ្យមានគ្រោះថ្នាក់ជាញឹកញាប់។

បើតាមក្រសួងសាធារណការ ដើម្បីចៀសវាងការរំខានដល់ដំណើរការសាងសង់បញ្ចប់គម្រោងឱ្យបានទាន់ពេលវេលា និងចៀសវាងបង្កគ្រោះថ្នាក់ក្នុងការធ្វើដំណើរក្រសួងសម្រេចឱ្យបិទគ្រប់ច្រកចេញ-ចូល មិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទចូលប្រើប្រាស់ផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើការងារឱ្យគម្រោង និងយានយន្តមានតម្រូវការចាំបាច់ដែលអនុញ្ញាតដោយក្រសួងសាធារណការ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


