សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនីឆេះផ្ទះពលរដ្ឋ ៣ខ្នង ខូចខាតទ្រព្យសម្បត្តិសរុបទឹកប្រាក់ជាង ២ ម៉ឺនដុល្លារ
ផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះគ្មានសល់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦៖២០ នាទីព្រលប់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ ៥៧ ស្ថិតក្នុងភូមិផ្សារព្រំត្បូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ ដំបូងគេឃើញអណ្តាតភ្លើងឆេះចេញពីផ្ទះអ្នកលក់ចាប់ហ៊ួយមួយកន្លែងឈ្មោះ ឈីម ស្រីធំ ភេទស្រី អាយុ២១ឆ្នាំ ព្រមទាំងមានសំឡេងផ្ទុះសង្ស័យជាការផ្ទុះធុងហ្គាស់រួចក៏បន្តឆេះរាលដាល ជាអណ្តាតភ្លើងខ្លាំងឡើងៗតែម្តង។

លោក ស៊ឹម សុផល នាយប៉ុស្ត៍រដ្ឋបាលឃុំស្ទឹងកាច់បានឲ្យដឹងថា៖ មូលហេតុនៃការឆាបឆេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីរួចក៏ឆេះឆ្លងផ្ទុះហ្គាសបណ្ដាលឲ្យរាលឆេះដល់ផ្ទះចំនួនពីរថែមទៀត ដែលប៉ានស្មានទឹកប្រាប់ខាតបង់ប្រមាណជាង ២ ម៉ឺនដុល្លារ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញគ្រប់គ្រងស្ថានភាពបានពន្លត់ជាស្ថាពរដោយបានប្រើទឹក(រថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាន) អស់ទឹកចំនួន ០៣ឡាន៕



អត្ថបទៈ សេង សុវណ្ណារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


