សន្តិសុខសង្គម
គ្រូពេទ្យបញ្ជាក់ពីអាការៈព្រះសង្ឃ១៨អង្គដែលក្ដៅព្រះកាយខ្លាំង
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងនៅរសៀលថ្ងៃទី០២ ខែវិច្ឆកា នេះថា ព្រះសង្ឃដែលបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីយប់ចំនួន១៨អង្គនៅក្នុងវត្តខ្នាចរមាស ដោយមានអាការៈក្ដៅព្រះកាយខ្លាំងនោះ រហូតដល់ថ្ងៃទី០២ ខែវិច្ឆកា នេះ បានឆ្លងរាលដាលរហូតដល់២១អង្គ ដែលគ្រូពេទ្យបានរកឃើញរោគសញ្ញាជាបណ្តើរៗហើយ ដោយក្នុងនោះសង្ឃខ្លះគ្រុនឈាម និងរលាកបំពង់ក និងសង្ឃមួយចំនួនទៀត គ្រូពេទ្យកំពុងពិនិត្យនិងតាមដានបន្ត ។

ករណីខាងលើនេះក្រោយពីមានព្រះសង្គ១៨អង្គដែលគង់នៅក្នុងវត្តខ្នាចរមាស ស្ថិតក្នុងឃុំខ្នាចរមាស ស្រុកបវេលមានអាការ:ក្តៅព្រះកាយខ្លាំង អង្គខ្លះស្រែកយំផ្អើលពេញវត្តត្រូវបានអាជ្ញាធរស្រុកឲ្យរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មគោលទាំងយប់ ដើម្បីសង្គ្រោះបន្ទាន់ កាលពីវេលាម៉ោង១១យប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

តាមការបញ្ជាក់ពីព្រះតេជគុណ អ៊ឹប ភារុណ ដែលបានតាមដានយ៉ាងដិតដល់ចំពោះព្រះសង្ឃទាំងអស់កំពុងតែសង្គ្រោះនៅមន្ទីរពេទ្យស្រុកថ្មគោលបានមានសង្ឃដីកាថា ពេលនេះគ្រូពេទ្យបានបង្ហាញលទ្ធផលខ្លះៗហើយថា មានព្រះសង្ឃរហូតដល់២១អង្គហើយ ដែលបានពិនិត្យឈាមរួចហើយ និងកំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល មាន០៤អង្គកើតជំងឺគ្រុនឈាម ក្រៅពីនេះមានកើតជំងឺរលាកបំពង់ក និងមានប៉ុន្មានអង្គទៀតឋិតក្នុងការតាមដានអាការ:បន្ត
ទៀត ៕
អត្ថបទ៖ សៅ សារិទ្ធ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


