សន្តិសុខសង្គម
ខ្យល់កន្ត្រាក់ ផ្គរ រន្ទះ នៅតែបន្តយាយីមកលើខេត្តបាត់ដំបង
លំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកថ្មគោលរងការបំផ្លាញដោយសារកម្លាំងខ្យល់កន្ត្រាក់ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានរន្ទះបាញ់សម្លាប់មនុស្ស និងសត្វគោដំណាលគ្នានៅក្នុងក្រោលគោតែម្តង។

យោងលើរបាយការណ៍ហេតុការណ៍នៃគ្រោះធម្មជាតិនេះ បានកើតឡើងទៅលើស្រុកចំនួនពីរគឺស្រុកថ្មគោល និងស្រុកបាណន់។ គឺកាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧៖០០ មានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បានធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន ៤ ខ្នងផ្ទះនៅក្នុងភូមិសាស្ត្រ ភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល។
ផ្ទះជនរងគ្រោះមានឈ្មោះ ១.ឈ្មោះ ហ៊ាន ហាច ភេទប្រុស អាយុ ៦៥ឆ្នាំ ២.ឈ្មោះ ហាច ស្រីនិច ភេទស្រី អាយុ ៣៧ឆ្នាំ ៣.ឈ្មោះ ចាប ឆៀន ភេទស្រី អាយុ ៣៥ឆ្នាំ និង ៤.ឈ្មោះ ថន សាណាម ភេទស្រី អាយុ ៣៣ឆ្នាំ។

នៅវេលាម៉ោង ១៧៖៣០នាទី ថ្ងៃដដែលក៏មានករណីគ្រោះធម្មជាតិមួយកើតឡើង នៅក្នុងស្រុកបាណន់ដោយរន្ទះបាញ់បានបាញ់ទៅលើប្រជាកសិករម្នាក់ដែលកំពុងបញ្ចូលគោទៅក្នុងក្រោល បណ្តាលឱ្យស្លាប់មនុស្សម្នាក់មានឈ្មោះ អ៊ុន សាន់ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្រុមទី១០ ភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ នៅក្នុងរោងគោ ជាប់ប្រឡាយចិនខាងកើតផ្ទះរបស់ខ្លួនចម្ងាយប្រហែល២០០ម៉ែត្រ និងបណ្តាលឱ្យងាប់សត្វគោចំនួន ៣ក្បាល ផងដែរ ក្នុងពេលតែមួយ ដែលបច្ចុប្បន្នក្រុមគ្រួសារកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណីហើយ៕

អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


