សន្តិសុខសង្គម
ព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៩ នាក់
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញា ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៩ នាក់ ពាក់ព័ន្ធករណីហិង្សាចេតនាមានស្ថានទម្ងន់ទោស។

ប្រតិបត្តិការចុះបង្ក្រាបឃាត់ខ្លួនក្រុមក្មេងទំនើងនេះបានធ្វើឡើងកាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាពី លោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ចាត់ឲ្យលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងចុះបង្ក្រាបដោយផ្ទាល់ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៩ នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ។

នគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ប្រតិបត្តិការនេះ ដោយមានការសហការជាមួយកម្លាំងជំនាញផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានស្រាវជ្រាវបង្ក្រាបក្រុមក្មេងទំនើងដែលបង្កករណីហិង្សាដែលចេតនាមានស្ថានទម្ងន់ទោស និងឃាត់ខ្លួនក្រុមទាំងនេះ។

នគរបាលជំនាញព្រហ្មទណ្ឌ បានបញ្ជាក់ថា នគរបាលការិយាល័យជំនាញកំពុងស្រាវជ្រាវបន្តយកបក្ខពួកសេសសល់បន្តទៀត។ ចំពោះមុខសញ្ញាសេសសល់ និងរត់គេចខ្លួន ដែលធ្វើសកម្មភាពហិង្សាដោយចេតនា ក្មេងទំនើង សមត្ថកិច្ចនឹងតាមបង្ក្រាបឲ្យដល់ឫសគល់ ដោយមិនយោគយល់នោះឡើយ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ២៣ និង ៣០ នាទី ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចផ្លូវជាតិលេខ ០២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានក្រុមក្មេងទំនើង ០១ ក្រុម បានជិះម៉ូតូបង្កហិង្សាដោយចេតនា ដោយជិះទៅធាក់ម៉ូតូអ្នកធ្វើដំណើរ រួចទៅវាយស្ត្រីម្នាក់រងរបួស ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ ជាពិសេសបង្ករបួសស្នាមដល់អ្នកដទៃ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សំណាង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


