Connect with us

កីឡា

នេះ​ជា​លើក​ទី១ ​ហើយ​សម្រាប់​ គឿម​ សុវណ្ណឃីម​ ចាញ់​សន្លប់​ក្នុងអាជីព​ប្រដាល់​

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ជា​ច្រើន​គ្រឿង​ គឿម​ សុវណ្ណឃីម​ ការ​ចាញ់​ម៉ារ៉ាតុង​វគ្គផ្ដាច់ព្រ័ត្រ​ជា​មួយ​កីឡាករ​ ប៉ែនកាក់ យ៉ាស៊ីន​ កាល​ពី​ថ្ងៃ​ទី២៦​ ខែ​តុលា​ ឆ្នាំ​២០២៥​ នៅ​សង្វៀន​ថោន​នេះ​ជាការ​ចាញ់​ដោយ​ស​ន្លប់​ធំជា​លើក​ទី១ ​ក្នុង​អាជីព​ប្រដាល់​របស់​គេ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុវណ្ណឃីម និង​ យ៉ាស៊ីន

នេះ​បើ​តាម​លោក​ សឿ វណ្ណៈ​ ដែល​គេដឹង​ថា​ជា​ម្ចាស់ក្លឹប​ប្រដាល់​គុនខ្មែរ​ស៊ុបពើហ្វៃ​​ជា​ក្លឹប​របស់​ គឿម​ សុវណ្ណឃីម​ ថា​ការ​ចាញ់​ដោយ​សន្លប់​ធំ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៦​ តុលា​ ២០២៥​ ជា​លើក​ទី១ ​ហើយ​សម្រាប់​សិស្ស​ម្នាក់​នេះ​ក្នុង​អាជីព​ប្រដាល់​។​ លោក​បន្ថែម​ទៀត​ថា​ កីឡា​គឺ​បែប​នេះ​មាន​គ្រប់រសជាតិ​ដុះខាត​សមត្ថភាព​បន្ត។​

សុវណ្ណឃីម ចាញ់សន្លប់

ចំណែក​សាមីខ្លួន​វិញ​ក្រោយ​ចាញ់​ដោយ​សន្លប់​នោះ​រួច​មក​ក៏​បាន​បង្ហោះ​សារ​នៅ​ហ្វេសបុក​សុំទោស​ចំពោះ​គ្រូ​គឺលោក​ ផាត​ សូដា​ និង​សុំទោស​អ្នក​ស្រឡាញ់​គាំទ្រ​ដែល​ខ្លួន​ធ្វើ​មិន​បាន​ល្អ​ក្នុង​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ខ្សែក្រវាត់​នៅ​ថោន​នេះ។​

បញ្ជាក់​ដែរ​ថា​ គឿម​ សុវណ្ណឃីម​ ជា​កីឡាករ​វ័យ​ក្មេង​ម្នាក់​ដែល​សមត្ថភាព​លេចធ្លោ​ និង​ធ្លាប់​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ រួម​ទាំង​ក្រសោប​បាន​ខ្សែក្រវាត់​ជា​ច្រើន​គ្រឿង​ផង​ដែរ។​ ការប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ខ្សែក្រវាត់​ IPCC Vigor Kun Khmer ​នៅ​ប្រកួត​ទី១​ សុវណ្ណឃីម​ ឈ្នះ​ពិន្ទុ​ HAKIM SING RED WOLVES (ឡើងដោយ​ស្វាយប្រវត្តិដៃគូធ្វើទម្ងន់មិនបាន) ប្រកួ​តទី២​ ចាញ់​សន្លប់​ក្រោម​ថ្វីដៃ​កីឡាករ​ ប៉ែនកាក់ យ៉ាស៊ីន​ នៅ​ទឹក​ទី១​ របូត​​ខ្សែក្រវាត់​ទម្ងន់​ ៥៥គីឡូក្រាម​នេះ៕​

គឿម សុវណ្ណឃីម

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម