កីឡា
ស ពិសី ត្រូវពិនិត្យសុខភាពថ្ងៃនេះដើម្បីវះកាត់តសរសៃ ACL ឡើងវិញក្រោយរបួសក្នុងការប្រកួតសប្បុរសធម៌
កីឡាករបាល់ទះរបស់វិសាខា ស ពិសី ត្រូវពិនិត្យសុខភាពនៅថ្ងៃនេះហើយដើម្បីត្រៀមវះកាត់តសរសៃ ACL បន្ទាប់ពីរូបគេរងរបួសក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមយកលេខ៣ នៃព្រឹត្តិការណ៍ប្រកួតសប្បុរសធម៌ប្រមូលថវិកាជួយជនភៀសសឹកកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៦។

កីឡាករ ស ពិសី
នេះបើតាមការឲ្យដឹងពីលោក នៅ សាម៉េត ដែលជាគ្រូបង្វឹករបស់ក្រុមបាល់ទះវិសាខា ថាកីឡាករ ស ពិសី នឹងត្រូវទៅពិនិត្យសុខភាពអំឡុងថ្ងៃនេះហើយដើម្បីត្រៀមការវះកាត់តសរសៃ ACL ឡើងវិញ។ ជាគោលការរបស់ក្លឹបផ្ទាល់ការមើលថែ និងពិត្យព្យាបាលគឺនៅលើក្លឹប ប៉ុន្តែជំហានបន្ទាប់មានការឧបត្ថម្ភយ៉ាងណារង់ចាំមើលសិន។
គ្រូបង្វឹករូបនេះបន្តទៀតថា ចំពោះការវះកាត់តសរសៃឡើងវិញនេះគឺនឹងធ្វើនៅក្នុងប្រទេសកម្ពុជានោះទេមិនបានចេញទៅក្រៅនោះឡើយ។ ជាមួយគ្នានោះដែរក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្សក៏បានផុសរូបភាពជូនពរកីឡាករ ស ពិសី ឲ្យឆាប់ជាសះស្បើយឡើងវិញក្នុងពេលឆាប់ៗនេះផងដែរនៅលើហ្វេសបុកផេករបស់ក្លឹប។

ស ពិសី ពេលរងរបួស
បញ្ជាក់ដែរថា កីឡាករ ស ពិសី បានរងរបួសដាច់សរសៃ ACL នៅជើងខ្លាំងស្ដាំបន្ទាប់ពីរូបគេលោតវាយបាល់ ៣ម៉ែត្រស្ដាំ និងធ្លាក់ចុះមកវិញក្នុងជំនួបដណ្ដើមយកលេខ៣ ជាមួយក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស នៃការប្រកួតសប្បុរសធម៌ជួយជនវីរកងទ័ព វីរនគរបាល ជនភៀសសឹកកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ៕



ស ពិសី ពេលរងរបួស
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


