កីឡា
ពេជ្រ សម្បត្តិ សមត្ថភាពល្អខ្លាំងសូម្បី បឺត សង្ឃឺម ក៏សរសើរដែរពិបាករកអ្នកល្អដូចណាស់
កីឡាករ ពេជ្រ សម្បត្តិ ពិតជាទទួលបានប្រជាប្រិយភាពជាខ្លាំងពីបណ្ដាអ្នកគាំទ្រវិស័យប្រដាល់តាមរយៈសមត្ថភាពប្រកួតយ៉ាងល្អពិសេសក្នុងការប្រកួត 8 Man សូម្បីតែ បឺត សង្ឃឹម ក៏សរសើរដែរ និងថាពិបាករកកីឡាករណាអ្នកខ្លាំងឲ្យដូចណាស់។

រូបភាពលើហ្វេសបុកលោក ពេជ្រ សុផាន់
ថ្លែងក្នុងកិច្ចសម្ភាសមួយកីឡាករ បឺត សង្ឃឹម បានលើកឡើងថា ក្នុងការប្រកួត 8 Man របស់ ពេជ្រ សម្បត្តិ កន្លងទៅនេះគឺពិតជាប្រកួតបានល្អ និងកម្រមានកីឡាកររូបណាធ្វើបានដូចណាស់ប្រកួត ៩ទឹកមិនអស់ស៊ុហ្វហើយដើរបុកគេរហូតទៀត។
បឺត សង្ឃឹម បន្តថា សូម្បីតែខ្លួនផ្ទាល់ក៏មិនអាចធ្វើដូចបានដែរ ពោលការអំណោយផលរាងកាយពីធម្មជាតិដ៏ល្អរួមផ្សំទៅហ្នឹងការហ្វឹកហាត់ជាប់លាប់ទៀតនោះនាំឲ្យ ពេជ្រ សម្បត្តិ រឹតតែខ្លាំងថែមទៀត។ បច្ចុប្បន្ននេះពិបាកស្វែងរកកីឡាករណាល្អដូច ពេជ្រ សម្បត្តិ ណាស់ទាំង ធន ស៊ូ និងកម្លាំង ដូចបានឃើញអីចឹង ៩ទឹកដើរបុកដៃគូរហូតពិតជាសរសើរមែន។

សម្បត្តិ និងប្អូនប្រុស
បញ្ជាក់ដែរថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នេះកីឡាករ ពេជ្រ សម្បត្តិ ចូលរួមការប្រកួតកម្មវិធី 8 Man និងទទួលបានជ័យជម្នះទាំង ៣ប្រកួតក្នុងមួយរាត្រីប៉ុណ្ណោះឈ្នះបានខ្សែក្រវាត់ ១គ្រឿង និងកំប៉ុងមាសមួយផងដែរ។ ក្នុងមួយរាត្រីត្រូវជា ៣ប្រកួតនោះអ្នកគាំទ្រពិតជាសរសើរពីភាពខ្លាំង និងធនរបស់ សម្បត្តិ មែនថាវាយមិនចេះអស់ និងបានដើរបុកដៃគូរហូតសរុបទាំង ៩ទឹកនេះ៕

កីឡាករ បឺត សង្ឃឹម
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


