កីឡា
ខ្លាចាស់ថៃ Saemapetch ឃើញចំណុចខ្សោយ Kulabdam ច្រើនមុនប៉ះគ្នាថ្ងៃសុក្រនេះ
នៅថ្ងៃសុក្រ ទី២៨ ខែឧសភា សប្តាហ៍នេះ ខ្លាចាស់មួយថៃ Saemapetch Fairtex នឹងប្រកួតជាមួយមិត្តរួមជាតិ Kulabdam នៅព្រឹត្តិការណ៍ ONE: Full Blast ប្រទេសសិង្ហបុរី ដែលជាកម្មវិធីថតចាក់ផ្សាយ។

Saemapetch ដែលមានប្រវត្តិប្រកួតឈ្នះ១២២ដង ចាញ់១៦ដង និងស្មើ១ដង ហាក់មិនញញើតនឹងមិត្តរួមជាតិម្នាក់នេះទេ បន្ទាប់ពីឃើញការប្រកួតចុងក្រោយមានចំណុចខ្សោយច្រើន។ រូបគេបាននិយាយថា ៖«អ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតគឺល្បឿនរបស់គេដែលយឹត។ យឹតទាំងចលនាផ្លាស់ទី និងចេញអាវុធ។ ខ្ញុំគិតយ៉ាងច្បាស់ថា Kulabdam យឹតជាងខ្ញុំ ដូច្នេះខ្ញុំគិតថា មានស្នៀតគ្រប់គ្រាន់ទប់ស្កាត់អាវុធរបស់គាត់»។
កាលពីខែសីហា ឆ្នាំ២០២០ Saemapetch បានប្រកួតឈ្នះ Rodlek នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ONE Bantamweight Muay Thai Tournament ហើយនៅវគ្គនេះដែរ Kulabdam បានផ្តួល Sangmanee ទឹកទី១ ដើម្បីជួបគ្នាវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែ Saempetch មិនបានប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយ Kulabdam ទេដោយសាររបួស ហើយដកខ្លួនដោយដាក់ជំនួយ Rodlek វិញ។

នៅវគ្គផ្តាច់ព្រ័ត្រ Rodlek បានយកឈ្នះពិន្ទុដាច់ដោយវ៉ៃឲ្យអាជ្ញាកណ្តាលរាប់ Kulabdam ៨ម្តង ដើម្បីឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ជាមួយ Nong-O។ តាមរយៈលទ្ធផល Rodlek ឈ្នះ Kulabdam ដាច់ឆ្ងាយនេះហើយធ្វើឲ្យ Saempetch ជឿជាកថា រូបគេក៏អាចយកឈ្នះបានដែរ។
ទោះបីជាយ៉ាងណា ទន្ទឹមជាមួយជំនឿចិត្តថាអាចយកឈ្នះមិត្តរួមជាតិបាន Saempetch ក៏មើលឃើញពីចំណុចខ្លាំងរបស់ដៃគូម្នាក់នេះដែរ។ កីឡាករមកពីក្លឹប Fairtex បាននិយាយថា ៖«Kulabdam មានរបៀបវ៉ៃដាក់គំនាបដៃគូ។ គាត់បោះជំហានទៅមុខបន្តិចៗម្តង ហើយចេញអាវុធធ្ងន់។ អាវុធរបស់គាត់គឺ ទាត់ក្រោម និងកណ្តាប់ដៃធ្ងន់»។ «និយាយទៅ គ្មានអ្វីគួរឲ្យខ្លាចសម្រាប់ខ្ញុំទេ ទោះជាគាត់មានស្នៀតប្រកួតដែលមិនអាចមើលស្រាលបាន ហើយក៏ពិបាកយកឈ្នះ តែការប្រកួតពីរលើកចុងក្រោយនេះ គាត់មានចំណុចខ្សោយ»។

Saemapetch មានជំនឿចិត្តខ្លាំងណាស់ តែគាត់ក៏ដឹងខ្លួនថា មិនស្រួលយកឈ្នះមិត្តរួមជាតិម្នាក់នេះដែរ។ Kulabdam ជាម្ចាស់ខ្សែក្រវាត់ពីរគ្រឿងនៅសង្វៀន Lumpinee និងធ្លាប់មានប្រវត្តិប្រកួតឈ្នះ៦៣ដង ចាញ់១១ដង និងស្មើ៥ដង។ ជំនាញរបស់កីឡាកររូបនេះគឺទាត់ក្រោម និងកណ្តាប់ដៃឆ្វេងដែលជាអាវុធពិឃាត។ «ប៉ុន្តែជឿខ្ញុំទៅ បើខ្ញុំមានឱកាស ខ្ញុំនឹងផ្តួលគាត់ឲ្យសន្លប់ហើយ។ ខ្ញុំមិនទុកឱកាសចោលទេ»៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


