កីឡា
កីឡាករជម្រើសជាតិអង់គ្លេសទាំងអស់ នឹងប្តូរសក់ទៅពណ៌ទង់ដែង បើធ្វើរឿងនេះបាននៅយូរ៉ូ
កីឡាករ Phil Foden របស់អង់គ្លេសបាននិយាយថា មិត្តរួមក្រុមរបស់ខ្លួន បានយល់ព្រមលាបសក់ពណ៌ទង់ដែងតាមខ្លួន ប្រសិនបើពួកគេឈ្នះជើងឯកអឺរ៉ុប។

កីឡាករ Foden បានបង្កភាពភ្ញាក់ផ្អើល នៅលើបណ្តាញសង្គមមុនព្រឹត្តិការណ៍នេះមកដល់ នៅពេលរូបគេបានចែករំលែករូបភាពសក់ខ្លីរបស់ខ្លួន ដូចទៅនឹងអតីតកីឡាករឆ្នើម Paul Gascoigne របស់អង់គ្លេស កាលពីយូរ៉ូឆ្នាំ១៩៩៦។
កីឡាករវ័យ២១ឆ្នាំរូបនេះនិយាយថា គាត់បានបញ្ចុះបញ្ចូលមិត្តរួមក្រុមរបស់គាត់ ឲ្យយកម៉ូដសក់តាមខ្លួនប្រសិនបើពួកគេឈ្នះពានរង្វាន់ដ៏ធំលើកដំបូង ក្នុងរយៈពេល ៥៥ ឆ្នាំ។

Foden ប្រាប់ TalkSport ថា “ប្រសិនបើយើងឈ្នះវា ខ្ញុំបានប្រាប់ក្រុមថា ពួកគេត្រូវកាត់សក់ដូចខ្ញុំដែរ។ ពួកគេទាំងអស់គ្នាបានឯកភាពហើយសង្ឃឹមថា ប្រសិនបើយើងឈ្នះ អ្នកនឹងឃើញមនុស្សគ្រប់គ្នាកាត់សក់ដូចគ្នា”។
គួរបញ្ជាក់ថា អង់គ្លេសនឹងប៉ះសាធារណរដ្ឋឆែក ក្នុងការប្រកួតចុងក្រោយនៃពូល D នៅពហុកីឡដ្ឋាន Wembley ថ្ងៃអង្គារស្អែកនេះ។ លទ្ធផលត្រឹមស្មើ គឺគ្រប់គ្រាន់ដើម្បីឲ្យអង់គ្លេស ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អ៊ីតាលី បង្កើតប្រវត្តិសាស្រ្តមួយនៅយូរ៉ូ ក្រោយឈ្នះ វែលស៍ ១-០ យប់មិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


