កីឡា
អ៊ីតាលី បង្កើតប្រវត្តិសាស្រ្តមួយនៅយូរ៉ូ ក្រោយឈ្នះ វែលស៍ ១-០ យប់មិញ
ជាមួយនឹងជ័យជម្នះលើវែលស៍យប់មិញ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានបង្កើតប្រវត្តិសាស្ត្រយូរ៉ូ ដោយក្លាយជាក្រុមដំបូងគេដែលរក្សាគ្រាប់បាល់មិនឲ្យគូប្រជែងស៊ុតចូលសូម្បីតែមួយគ្រាប់ ក្នុងការប្រកួត៣លើកដំបូង នៃពានរង្វាន់នេះ និងមិនដែលចាញ់សោះរហូតដល់ ៣០ប្រកួត ស្មើនឹងកំណត់ត្រាពិភពលោកដែលធ្វើបានដោយក្រុមពួកគេផ្ទាល់ក្នុងឆ្នាំ ១៩៣០ ។ នេះក៏ជាជ័យជម្នះលើកទី ១១ ជាប់គ្នារបស់ពួកគេផងដែរ។

ក្នុងពូល A យប់មិញ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី និងវែលស៍ បានដឹកដៃគ្នាឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ខណៈក្រុមធ្លាក់គឺ ទួរគី។
អ៊ីតាលី បានយកឈ្នះ វែលស៍ ដែលមានគ្នាត្រឹម១០នាក់ក្នុងលទ្ធផល ១-០ រកបានដោយកីឡាករ Matteo Pessina នៅនាទីទី៣៩។

ការប្រកួតមួយគូទៀត ស្វីស បានយកឈ្នះ ទួរគី ៣-១។ ៣គ្រាប់របស់ស្វីសរកបានកីឡាករ Haris Seferovic នៅនាទីទី៦ និង Xherdan Shaqiri រកបាន២គ្រាប់ម្នាក់ឯងនៅនាទីទី ២៦និង៦៨។ ចំណែកឯមួយគ្រាប់របស់ ទួរគី រកបានដោយកីឡាករ Irfan Kahveci នៅនាទីទី៦២។

ឆ្លងកាត់គ្រប់ការប្រកួតក្នុងពូល A អ៊ីតាលី ឈរលេខ១ មាន៩ពិន្ទុពេញ, វែលស៍ ឈរលេខ២មាន៤ពិន្ទុ, ស្វីសឈរលេខ៣មាន៤ពិន្ទុដូចគ្នាតែចាញ់គ្រាប់បាល់វែលស៍ ចំណែក ទួរគី នៅក្រោមគេ មាន០ពិន្ទុ៕
ដោយ៖ Vann Vann
ចុចអាន៖ រកឃើញក្រុមឡើងនិង ធ្លាក់ក្នុងពូល A
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


