កីឡា
កីឡាករឥណ្ឌូណេស៊ី Eko Roni ប្រកាសចង់ជួប ចាន់ រតនា សងសឹកឲ្យមិត្តរួមជាតិ
អ្នកលេងគុនចម្រុះឥណ្ឌូណេស៊ី Eko Roni Saputra ប្រកាសចង់ជួបអ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា នៅលើឆាកសង្វៀនពិភពលោក ONE Championship។
ការប្រកាសចង់ជួបនេះ បន្ទាប់ពីកីឡាករខ្លាំងៗឥណ្ឌូណេស៊ីពីរនាក់ហើយបានបរាជ័យក្រោមកណ្តាប់ដៃរបស់តារាក្បាច់គុនដែលជាទូតសុច្ឆន្ទៈរបស់ Cellcard។ ក្នុងចំណោមជ័យជម្នះ៦លើកនៅសង្វៀន ONE ចាន់ រតនា បានឈ្នះកីឡាករឥណ្ឌូណេស៊ី២នាក់គឺឆ្នាំ២០១៨ បានផ្តួលជើងខ្លាំងឥណ្ឌូណេស៊ី Abro Fernandes ក្នុងទឹកទី២ និងឆ្នាំ២០១៩បានបន្តផ្តួលជើងខ្លាំងឥណ្ឌូណេស៊ី Rudy Agustian នៅក្នុងទឹកទី២ទៀត។ Saputra បានលើកហេតុផលថា ៖«ចាន់ រតនា បានផ្តួលកីឡាករឥណ្ឌូណេស៊ីច្រើននាក់ហើយ ដូច្នេះគាត់នឹងក្លាយជាដៃគូលំបាកសម្រាប់ខ្ញុំ»។

តារាគុនចម្រុះឥណ្ឌូណេស៊ីបាននិយាយថា ៖«ចាន់ រតនា មានជំនាញវ៉ៃឈរល្អ ដូច្នេះខ្ញុំចង់ជួបគាត់។ បើបានជួបមែន ខ្ញុំប្រហែលជាលេងល្បាច់ក្រោមជាមួយគាត់។ សម្រាប់ខ្ញុំ បើជួបគ្នាមែននឹងក្លាយជាការប្រកួតគួរឲ្យចាប់អារម្មណ៍រវាងអ្នកជំនាញវ៉ៃឈរ ប៉ះអ្នកពូកែក្បាច់ក្រោម»។ មុនពេលប្រកាសជួបជើងខ្លាំងកម្ពុជា Eko Roni Saputra ក៏មានបទពិសោធច្រើនដែរនៅសង្វៀនអន្តរជាតិ ONE គឺធ្លាប់វ៉ៃបាន៥លើកក្នុងនោះឈ្នះ៤ដង និងចាញ់១។ ក្នុងចំណោមជ័យជម្នះទាំង៤ដងនោះ រូបគេក៏ធ្លាប់ផ្តួលកីឡាករកម្ពុជា ខុន ស៊ីចាន់ នៅក្នុងទឹកទី១កាលពីខែកុម្ភៈ ឆ្នាំ២០២០។


អ្វីគួរឲ្យចាប់អារម្មណ៍ក្រៅពីមានបំណងសងសឹកឲ្យមិត្តរួមជាតិរៀងៗខ្លួន អ្នកទាំងពីរក៏ប្តេជ្ញាបង្កើតកំណត់ត្រាដែរក្នុងនោះ Eko Roni ចង់ក្លាយជាកីឡាករឥណ្ឌូណេស៊ីទី១អាចយកឈ្នះ ចាន់ រតនា បន្ទាប់ពីកីឡាករឥណ្ឌូណេស៊ីពីរនាក់បរាជ័យ។ ចំណែក ចាន់ រតនា ចង់រក្សាកំណត់ត្រាមិនដែលចាញ់កីឡាករឥណ្ឌូណេស៊ីរបស់ខ្លួន។
តាមរយៈការដង្ហោយហៅរកដៃគូនេះ ជើងខ្លាំង Saputra ទន្ទឹងរង់ចាំការឆ្លើយតបរបស់ជើងខ្លាំងគុនខ្មែរ ចាន់ រតនា ថាតើទទួលយកឬចង់ជួបដៃគូផ្សេង៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន