ព័ត៌មានជាតិ
ពហុកីឡដ្ឋានមរតកតេជោ ត្រៀមស៊ីហ្គេម សង់រួចរាល់ទាំងស្រុង លេចរូបរាងកាន់តែច្បាស់
ពហុកីឡដ្ឋានជាតិមរតកតេជោបានសាងសង់រួច ១០០% ខណៈដែលកម្ពុជានឹងប្រើប្រាស់ពហុកីឡដ្ឋានថ្មីសន្លាងនេះ សម្រាប់ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាផ្ទះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា ខណៈតាមគម្រោងនឹងបញ្ចប់ការសាងសង់នាខែសីហាខាងមុខ តែការងារធំៗមួយចំនួនដែលសេសសល់បានបញ្ចប់រួចរាល់អស់ហើយ ដូចជាការបំពាក់កៅអីអង្គុយទស្សនា ការក្រាលពីសរត់អត្តពលកម្ម ទីលានបាល់ទាត់ និងការរៀបចំអាងទឹកព័ទ្ធជុំវិញកីឡដ្ឋាន ការបំពាក់ប្រព័ន្ធភ្លើង ទាំងក្នុង និងក្រៅកីឡដ្ឋាន ការៀបចំប្រព័ន្ធសម្លេង (Sound System) និងការតេស្ដសាកល្បងជាដើម។
លោក វ៉ាត់ ចំរើន បានថ្លែងបន្តថា នៅសល់តែការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធខាងក្រៅទីធ្លាដូចជាការសម្អាតតិចតួចប៉ុណ្ណោះ។

ពហុកីឡដ្ឋានជាតិមរតកតេជោ មានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជា មណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាហែលទឹក សាលហាត់កីឡាប្រយុទ្ធ អគារស្នាក់នៅ អាហារដ្ឋាន ទីលានហ្វឹកហាត់ក្រៅអគារ សាលវេជ្ជសាស្ត្រវិទ្យាសាស្ត្រកីឡា សាលកាយសម្ព័ន្ធ សាលកីឡាបាញ់កាំភ្លើង មជ្ឈមណ្ឌលកីឡាហុកគី និងសាលកីឡាប្រពៃណីផងដែរ ។ ពហុកីឡដ្ឋានជាតិមរតកតេជោ អាចផ្ទុកមនុស្សបានជាង៦ម៉ឺននាក់ ហើយនៅក្នុងបរិវេណពហុកីឡាដ្ឋាននេះ មានកន្លែងស្នាក់នៅរបស់កីឡាករ មានទីលានបាល់ទាត់, ទីលានអត្តពលកម្ម ,សាលបាល់បោះ ,សាលបាល់ទះ ,សាលហាត់សាច់ដុំ មណ្ឌលកីឡាហែលទឹក កន្លែងបាញ់កាំភ្លើង និងបាញ់ធ្នូជាដើម ។
គួរបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានសាងសង់នៅលើផ្ទៃដីជាង៨៥ហិកតា។ ពហុកីឡដ្ឋាននេះបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៣ ខណៈកម្ពុជានឹងប្រើប្រាស់ធ្វើជាម្ចាស់ផ្ទះសម្រាប់ការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅឆ្នាំ២០២៣៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


