កីឡា
ហែម ប៉ុច កីឡាករហែលទឹកកម្ពុជាបានបំបែកឯតទគ្គកម្មចាស់របស់ខ្លួន ក្នុងការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ
កីឡាករហែលទឹកកម្ពុជា ហែម ប៉ុច បានបញ្ចប់ការប្រកួតរបស់ខ្លួន សម្រាប់វិញ្ញាសាហែល ៥០ ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 202 0) កាលពីវេលាម៉ោង ១៧ ល្ងាចមិញនេះ ដោយឈរលេខរៀងទី៤ ក្នុងស៊េរីទី៤ ដោយប្រើថិរវេលា ២៤.៩១វិនាទី។

ហែម ប៉ុច បានបំបែកឯតទគ្គកម្មចាស់របស់ខ្លួន ដែលធ្លាប់ធ្វើបានចុងក្រោយលើវិញ្ញាសា ៥០ ម៉ែត្រសេរី គឺថិរវេលា ២៤និង៩១វិនាទី។

ឯតទគ្គកម្មនេះ ជាកំណត់ត្រាខ្ពស់បំផុតសម្រាប់អត្តពលិកហែលទឹកកម្ពុជា ក្នុងការប្រកួតកីឡាអូឡាំពិក វិញ្ញាសា ហែល ៥០ម៉ែត្រសេរីបុរសកន្លងមក ដ្បិតលោក ហែម គិរី អតីតកីឡាករហែលទឹកជម្រើស ជាតិ ដែលបច្ចុប្បន្នជាអគ្គលេខាធិការសហព័ន្ធហែលទឹក លោកធ្លាប់ធ្វើបានក្នុងថិរវេលា ២៦. ៤១ វិនាទី កាលពីឆ្នាំ២០០០ និងកីឡាករ ហែម ថុនពន្លឺ ធ្លាប់ធ្វើបានក្នុងថិរវេលា ២៧និង០៣ វិនាទី កាលពីឆ្នាំ២០០៨។

លោក វ៉ាត់ ចំរើន នាយបេសកកម្ម បានប្រាប់តាមសារអេឡិចត្រូឡិច (Telegra m)ពីទីក្រុងតូក្យូឲ្យដឹងថា ” ហែលទឹក ជាលទ្ធផលកីឡាករ ហែម ប៉ុច ហែលក្នុងវិញ្ញាសា ៥០ម សេរី ធ្វើបានថិរវេលា ២៤:៩១ បំបែកថិរវេលាចាស់ដែលធ្វើនៅស៊ីហ្គេមហ្វីលីពីន ២៤:៩២ ទទួលបានចំណាត់ លេខ៤ក្នុង heat ហើយមានចំណាត់ថ្នាក់រួមទី៥២ ក្នុងចំណោមកីឡា ៧៣ នាក់ មិនអាចបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់ទេ។សម្រាប់កីឡាការិនីឃឿន ប៊ុនពេជ្រមរកត ហែលក្នុងវិញ្ញាសា៥០ម សេរី ធ្វើបានថិតវេលា ២៩:៤២ បំបែកថិរវេលាចាស់ ២៩:៩៩ នៅស៊ីហ្គេម ហ្វីលីពីនទទួលបានចំណាត់លេខ៣ក្នុង heat ហើយមានចំណាត់ថ្នាក់រួមទី ៦៥ ក្នុងចំណោម ៨១នាក់ មិនអាចបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់ទេ “៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


