កីឡា
ម្ចាស់ខ្សែក្រវាត់ ONE Strawweight ព្យាករណ៍ថា Folayang នឹងឈ្នះការប្រកួតនៅថ្ងៃសុក្រចុងសប្ដាហ៍នេះ
ម្ចាស់ខ្សែក្រវាត់ ONE Strawweight World Champion កីឡាករ Joshua “The Passion” Pacio នឹងទស្សនាការប្រកួតយ៉ាងយកចិត្តទុកដាក់នៅពេល Eduard “Landslide” Folayang ប៉ះ “The Warrior” Zhang Lipeng ក្នុងនាមជាគូឯកនៃព្រឹត្តិការណ៍ ONE: BATTLEGROUND II នៅកីឡដ្ឋាន Singapore Indoor Stadium នាថ្ងៃសុក្រទី ១៣ សីហា ខាងមុខ។

Pacio បានទស្សន៍ទាយបែបនេះ ៖«យើងបានដឹងគោលដៅរបស់ Folayang ដើម្បីឈ្នះជើងឯក World Championship ជាថ្មីម្ដងទៀត។ ដូច្នេះ ការប្រកួតនេះជារឿងសំខាន់ខ្លាំងណាស់។ នេះជាការប្រកួតត្រូវការឈ្នះដើម្បីបោះជំហានទៅគោលដៅរបស់ខ្លួន។ ខ្ញុំពិតជាមានទំនុកចិត្តថា គាត់ច្បាស់ជាឈ្នះមិនខាន។ ខ្ញុំ [ទាយ] ថា Folayang នឹងឈ្នះនៅទឹកទី៣»។
Folayang មានជំនាញបូកបញ្ចូលគ្នាល្អ, និង មានការលើកទឹកចិត្តល្អពីសំណាក់អ្នកគាំទ្រ។ ការពិតណាស់ “The Passion” ជឿថា បុរសវ័យ ៣៧ ឆ្នាំ ដើរតួយ៉ាងសំខាន់ក្នុងគុនចម្រុះ។
ម្ចាស់ខ្សែក្រវាត់ទម្ងន់ strawweight រៀបរាប់ដូច្នេះ «ហេតុផលដែល [Folayang] ផ្លាស់ប្ដូរ MMA នៅហ្វីលីពីន ព្រោះគេបានផ្លាស់ប្ដូរផ្នត់គំនិតរបស់ក្នុងកីឡា។ ពីមុន មនុស្សមើលឃើញថា MMA ជាកីឡាកាចសាហាវពោរពេញដោយឈាម និង បែកមុខមាត់។ ប៉ុន្តែ ពេលរូបគេប្ដូរទៅប្រកួតកីឡានេះ គឺមានតម្លៃនិង ផ្លាស់ប្ដូរផ្នត់គំនិត»។

ដោយមានការហ្វឹកហាត់នៅក្លិបកម្រិតខ្ពស់ Team Lakay គេបានរួមចំណែកធ្វើឲ្យកីឡានេះមានការគាំទ្រនៅហ្វីលីពីន។ “The Passion” នៅតែបង្ហាញការគាំទ្រដល់ “Landslide” ហើយមិត្តរួមក្រុមរូបនេះនឹងមិនចាកឆ្ងាយពីគុនចម្រុះឡើយ។
«Eduard មានផែនការផ្ទាល់ខ្លួន ហើយ ក្រុមការងារគ្រូបង្វឹកក៏មានផែនការសម្រាប់រូបគេដូចគ្នា។ គាត់មិនខ្វល់ថាការរិះគន់បែបណានោះទេ។ ការពិតនៅតែជាការពិតចំពោះអ្វីដែល Kuya Eduard បានគិត។ ពួកគេអត់មានបទពិសោធន៍ក្នុងក្បាច់គុនចម្រុះ ។ Kuya Eduard មិនខ្វល់អំពីរឿងដែលកើតឡើងទេ» ។ Pacio គូសបញ្ជាក់បែបនេះ។

«ខ្ញុំគិតថា គាត់នឹងប្រកួតរយៈពេល ២ ទៅ ៤ ឆ្នាំទៀត។ នោះអ្វីដែលខ្ញុំមើលឃើញ ប៉ុន្តែ អ្វីៗសម្រេចនៅលើរូបគេប៉ុណ្ណោះ ។ មានតែគេខ្លួនឯងដែលដឹងអំពីសុខភាព និង សមត្ថភាព»។
សព្វថ្ងៃនេះ មានតែ “The Passion” ម្នាក់គត់ដែលកំពុងកាន់ខ្សែក្រវាត់ពិភពលោក ONE World Champion មកពីក្លិប Team Lakay។ គេជឿថា Folayang នឹងអាចវិលទៅកម្រិតខ្ពស់វិញដោយចាប់ផ្ដើមយកឈ្នះតារាចំណូលថ្មី Zhang នៅសង្វៀន ONE: BATTLEGROUND II៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


