កីឡា
សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា នឹងចូលរួមមហាសន្និបាតរបស់សហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ (IWF) តាមរយៈZoom
សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានត្រៀមមន្ត្រី៣រូបដើម្បីចូលរួមមហាសន្និបាតរបស់សហ ព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ (IWF) តាមរយៈ Zoom នៅទីក្រុងដូហា ប្រទេសកាតារយៈពេល ៤ថ្ងៃ ដែលចាប់ពីថ្ងៃទី២៨រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។
លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានមានប្រសាសន៍តាមអនឡាញថា លោក និងមន្ត្រី២នាក់ទទៀតនឹងចូលរួមមហាសន្និបាតរបស់សហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ (IWF) តាមរយៈZoom នាថ្ងៃទី២៨ សីហាពីប្រទេសកម្ពុជាទៅ ដោយសារមេ រោគ covid-19 យើងមិនអាចចូលរួមនៅទីក្រុងដូហា ប្រទេសកាតាដោយផ្ទាល់បានឡើយ។
សម្រាប់មន្ត្រី៣នាក់រួមមានរួបលោកផ្ទាល់ លោក អ៊ិត ហ៊ុនលី មន្ត្រីទំនាក់ទំនងអន្តរជាតិ និង កញ្ញា ហាន ស្រីនិច រដ្ឋបាលរបស់សហព័ន្ធ។ ក្នុងនោះសហព័ន្ធមានគោលបំណងឲ្យសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ (IWF)ជួយកីឡាលើកទម្ងន់កម្ពុជាផ្នែកគ្រូបង្វឹក និងអាជ្ញាកណ្តាល និងសម្ភារៈមួយចំនួនពាក់ព័ន្ធកីឡាលើកទម្ងន់។ អ្វីដែលសំខាន់នោះ គឺព្រឹត្តិការណ៍ការប្រកួតកីឡា SEAGAM ES 2021 លើកទី៣១ នៅប្រទេសវៀតណាម និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 202៣ លើកទី៣២ នៅកម្ពុជា ហេតុ នេះ ទើបសហព័ន្ធចង់ឲ្យ IWFជួយផ្នែកបច្ចេក ទេសច្រើនជាង។ លោកបានបញ្ជាក់ឲ្យដឹងដែរថា សហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ (IWF)ធ្លាប់ជួយឧបត្ថម្ភសម្ភារមួយចំនួន ដែលមានតម្លៃចំនួន៦ពាន់ដុល្លារម្តងហើយ៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ



