កីឡា
៣រឿងដែលអ្នកមិនត្រូវរំលងព្រឹត្តិការណ៍ល្អបំផុត ONE: EMPOWER On 3 September
ONE Championship កំពុងតែត្រៀមរួចជាសម្រេចដើម្បីរៀបចំព្រឹត្តិការណ៍ការប្រកួតមួយរាត្រីសុទ្ធតែជើងខ្លាំងកីឡាការិនីជាប្រវត្តិសាស្ត្ររបស់ខ្លួន។ នៅថ្ងៃសុក្រទី ៣ កញ្ញា ខាងមុខនេះព្រឹត្តិការណ៍ប្រជុំដោយគូប្រកួតនារីខ្លាំងៗគឺ ONE: EMPOWER ក្នុងនោះក៏មានគូដណ្ដើមខ្សែក្រវាត់ផងដែរ។
ខាងក្រោមនេះ មានហេតុផលចំនួន ៣ ដែលអ្នកគាំទ្រមិនត្រូវមើលរំលងឡើយ។

១-គូប្រកួតដណ្ដើមខ្សែក្រវាត់ ONE Women’s Strawweight World Title
“The Panda” Xiong Jing Nan បានគ្រប់គ្រងទម្ងន់ strawweight ជាយូរមកហើយ។ Xiong ឈ្នះខ្សែក្រវាត់ ONE Women’s Strawweight World Title ជាមួយនឹងការផ្ដួលគូប្រជែងឲ្យសន្លប់នៅទឹកទី ៤ កាលខែ មករា ឆ្នាំ ២០១៨។ បន្ទាប់កីឡាការីចិន ឡើងការពារខ្សែក្រវាត់បានសម្រេចរហូតដល់ ៤ ដង។
ពេលអ្នកជំនាញផ្ដួលដៃគូឲ្យសន្លប់មកពីចិន ត្រូវឡើងការពារខ្សែក្រវាត់លើកទី ៥ របស់ខ្លួនទល់នឹងកីឡាការិនីលំដាប់ទី២ Michelle Nicolini ដែលបង្ហាញភាពខ្លាំងរបស់ខ្លួននាពេលថ្មីៗនេះ។
មិនធម្មតាទេ Nicolini គឺជាជើងឯក Brazilian Jiu-Jitsu World Champion ១៣ សម័យកាល ដូច្នេះ គេមានជំនាញក្បាច់ក្រោមដ៏រឹងមាំដែលនឹងបង្កើតបញ្ហាច្រើនដល់ “The Panda”។
គេរង់ចាំមើលថា តើខ្សែក្រវាត់ប្ដុរម្ចាស់ថ្មី ឬ យ៉ាងណា?
២- ការបង្ហាញខ្លួនដំបូងពីសំណាក់កីឡាការិនីកណ្ដាប់ដៃធ្ងន់
ទីបំផុត Anissa “C18” Meksenត្រូវបង្ហាញខ្លួនដំបូងនៅសង្វៀនលំដាប់ពិភពលោក។ កីឡាការិនីបារាំងរូបនេះត្រូវបានគេចាត់ទុកថាជាអ្នកលេងកណ្ដាប់ដៃសំពងពីខាងលើបានល្អលំដាប់ពិភពលោក។ នេះជាហេតុផលដែលត្រូវទស្សនា។ Meksen មានកំណត់ត្រាឈ្នះ ១០០ ដង និងចាញ់ ៥ ដងក្នុងអាជីពរបស់ខ្លួន ហើយគេជាម្ចាស់ខ្សែក្រវាត់មួយថៃ និង ឃីកបុកសីងពិភពលោករហូតដល់ ៧ សម័យកាល។

នៅថ្ងៃសុក្រនេះ “C18” នឹងឡើងជួបអ្នកចំណូលថ្មីដូចគ្នា Cristina Morales ដែលជាជើងឯកឃីកបុកសីងពិភពលោក ៣សម័យកាល ដោយកាន់កំណត់ត្រា ឈ្នះ ៤៦ ដង និងចាញ់ ៧ ដង។ Meksen និង Morales សុទ្ធតែមានគោលដៅឡើងទៅដណ្ដើមខ្សែក្រវាត់ពិភពលោក ទាំងមួយថៃ ពី Allycia Hellen Rodrigues និង ឃីកបុកសីង ពី Janet “JT” Todd ទម្ងន់ Atomweight នាពេលខាងមុខ។ តើនរណាជាអ្នកទទួលជ័យជម្នះក្នុងជំនួបដ៏តានតឹងនេះ?
៣- ការប្រកួតកម្មវិធីត Atomweight World Grand Prix វគ្គ ៨នាក់ចុងក្រោយ
អ្នកគាំទ្រកំពុងទន្ទឹងរង់ចាំយូរមកហើយពីកម្មវិធី ONE Women’s Atomweight World Grand Prix បន្ទាប់ពីប្រធាន និងនាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានប្រកាសលើកដំបូងកាលខែតុលា។ ពេលនេះវគ្គ ៨នាក់ចុងក្រោយបានកើតឡើងជាប្រវត្តិសាស្ត្រនៅថ្ងៃសុក្រនេះ។ គូប្រកួតមានដូចជា កីឡាការិនីលំដាប់ទី១ Denice “Lycan Queen” Zamboanga ស្វាគមន៍កីឡាការិនីលំដាប់ទី៥ “Arale Chan” Seo Hee Ham ហើយ Meng Bo (លំដាប់លេខ២) ជួបអ្នកជំនាញចំបាប់ Ritu “The Indian Tigress” Phogat។ ចំណែកអ្នកមិនទាន់ចាញ់មកពីជប៉ុន Itsuki “Android 18” Hirata ប្រឈមនឹងកីឡាការិនិអាមេរិក Alyse “Lil’ Savage” Anderson។ នេះជាការប្រកួតដ៏ទាក់ទាញសម្រាប់អ្នកគាំទ្រនាយប់ថ្ងៃសុក្រនោះ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


