កីឡា
រសៀលនេះ កីឡាប្រណាំងកង់គួកកម្ពុជា ដែលទៅហាត់នៅប្រទេសបារាំង មកដល់កម្ពុជាវិញ
កីឡាករប្រណាំងកង់គួកកម្ពុជា ចំនួន៣រូប រួមជាមួយនិងគ្រូបង្វឹកមួយរូប ដែលចេញទៅបោះជំរំហ្វឹកហាត់ នៅប្រទេសបារាំងរយៈពេល៣ខែកន្លងនោះបានបញ្ចប់ការហ្វឹកហាត់ហើយៗពួកគេនឹងមកដល់កម្ពុជាវិញ នារសៀលថ្ងៃទី៧ខែកញ្ញានេះ ។
កីឡាករទាំង៣រូបនោះ មានកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា, សាន ណាម៉ាវ រួមជាមួយគ្រូបង្វឹក ខ្លូត ករណី។ ក្នុងអំឡុងហ្វឹកហាត់នៅប្រទេសបារាំងនោះ ពួកគេបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Tour of Szeklerland នៅប្រទេសរ៉ូម៉ានីពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែសីហា ដែលជាការប្រកួតក្នុងកម្រិត២,១។ ការប្រកួតដែលមានចម្ងាយផ្លូវ៥២៣,៧០គីឡូម៉ែត្រនោះ មានប្រទេសចំនួន១១ចូលរួម ដែលភាគច្រើនជាប្រទេសនៅក្នុងតំបន់អឺរ៉ុបតែម្ដង ដែលនេះជាការប្រណាំងកម្រិតអាជីព។ ក្រៅពីនេះ កីឡាករកម្ពុជាទាំង៣រូប បានចូលរួមក្នុងព្រឹត្តិការណ៍CCC Tour Grody Piastowskie UCI Europe Tourកម្រិត២,២ នៅក្នុងប្រទេសប៉ូឡូញទៀតផង។

បើតាមការបង្ហើបឲ្យដឹងពីលោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជាថា ចំពោះការហ្វឹកហាត់រយៈពេល ៣ខែកន្លងមកនៅបារាំង បានធ្វើឲ្យកីឡាករម្នាក់ៗមានការអភិវឌ្ឍ និងរីកចម្រើនទាំងសមត្ថភាព និងបច្ចេកទេស។ ប៉ុន្ដែតាមផែនការក្រោយត្រឡប់មកដល់មាតុភូមិ សហព័ន្ធក៏នឹងសិក្សាក្នុងការបញ្ជូនពួកគេទៅហ្វឹកហាត់នៅបារាំងម្ដងទៀត នាអំឡុងដំណាច់ឆ្នាំ២០២១ ដើម្បីសម្រួចសមត្ថភាពបន្ថែម សម្រាប់ត្រៀមការប្រកួតស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដែលត្រូវបានពន្យារពេលទៅប្រកួតនាឆ្នាំ២០២២។

យ៉ាងណាលោកបញ្ជាក់ថា ផែនការទៅហាត់នៅបារាំងលើកទី២ នៅមិនទាន់អាចសន្និដ្ឋានបានទេ ព្រោះក្រោយត្រឡប់មកដល់មាតុភូមិ ទាំងគ្រូបង្វឹកនិងកីឡាករ ត្រូវធ្វើចត្ដាឡីស័ក តាមគោលការណ៍របស់ក្រសួងសុខាភិបាល។ បន្ទាប់មក សហព័ន្ធនឹងបញ្ជូនពួកគេទៅបោះជំរំហ្វឹកហាត់នៅខេត្តសៀមរាបជាមួយក្រុមជម្រើសជាតិកង់ភ្នំ។តែយ៉ាងណាសហព័ន្ធនឹងព្យាយាមសម្របសម្រួលឲ្យបានទៅហាត់នៅបារាំងម្ដងទៀត ព្រោះការហ្វឹកហាត់ក្រៅប្រទេសនេះ បានជំរុញឲ្យកីឡាករមានការរីកចម្រើនច្រើនសម្រាប់ត្រៀមការប្រកួតអន្ដរជាតិ៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី



