កីឡា
អ្នកលេងគុនខ្មែរ៦រូបនេះ ស័ក្តិសមចេញវ៉ៃនៅ ONE Championship
ជាងមួយឆ្នាំចុងក្រោយនេះ អ្នកលេងគុនខ្មែរ មិនទាន់មាននរណាម្នាក់ចេញទៅប្រកួតនៅស្ថាប័នប្រដាល់ពិភពលោក ONE Championship ទៀតទេ បន្ទាប់ពីអ្នកលេងគុនខ្មែរ សុខ ធី អាចបណ្តាលមកពីវិបត្តិកូវីដ-១៩ ឬទំនាក់ទំនងដើម្បីផ្គូផ្គង។
បើក្រឡេកមើលសកម្មភាពប្រដាល់គុនខ្មែរក្នុងស្រុកវិញ អ្នកលេងគុនខ្មែរស្ទើរគ្រប់គ្នាបានឡើងប្រកួតរាល់ថ្ងៃចុងសប្តាហ៍ក្នុងរយៈពេលជិត២ឆ្នាំចុងក្រោយនេះ បើទោះជាវិបត្តិកូវីដ-១៩រាតត្បាតយ៉ាងណាក៏ដោយ។ សង្វៀនគុនខ្មែរបើការប្រកួតបិទទ្វាររហូតដល់បច្ចុប្បន្ន។ ថ្វីបើការប្រកួតលក្ខណៈមិត្តភាពជាតិ និងខ្សែក្រវាត់ខ្មែរប៉ះខ្មែរ ប៉ុន្តែកីឡាករមួយចំនួនបានខិតខំប្រឹងប្រកួតអស់ពីសមត្ថភាព និងអភិវឌ្ឍខ្លួនបានយ៉ាងល្អប្រសើរ។ ដូច្នេះមានអ្នកលេងគុនខ្មែរមួយចំនួនល្បីទាំងឈ្មោះ ស្មារតីប្រកួតអង់អាច និងស្នៀតប្រយុទ្ធក៏ល្អ ដែលកត្តា៣យ៉ាងនេះហើយដែលពួកគេស័ក្តិសមចេញទៅប្រកួតនៅក្រៅប្រទេស។
ក្នុងនោះមានកីឡាករគុនខ្មែរ៦ស័ក្តិសមចេញទៅប្រកួតនៅស្ថាប័ន ONE Championship បានដែលប្រកួតលក្ខណៈគុនខ្មែរ ឬមួយថៃ។ កីឡាករទាំង៦រូបនោះ ឃីម បូរ៉ា, អេលីត សាន់, វាន់ វឿន, ប៊ុន សុធា, ខាំ ខ្លានាង និង សេន រ៉ាដេត។ លក្ខណៈពិសេសរបស់ស្ថាប័នប្រដាល់ ONE Championship គឺកីឡាករត្រូវមានស្មារតីប្រយុទ្ធអង់អាច ក្លាហានពោលគឺ វ៉ៃឲ្យអស់ពីសមត្ថភាពដើម្បីឲ្យអ្នកទស្សនាពេញចិត្ត។ ជាមួយគ្នា កីឡាករត្រូវស្នៀតប្រយុទ្ធល្អពោលគឺ កណ្តាប់ដៃធ្ងន់ ចេញលឿនៗបានច្រើន និងពូកែទាត់ទាំងក្រោម និងលើ។
អ្វីដែលស្ថាប័នពិភពលោកនេះចង់បានទៀតនោះ គឺកីឡាករក៏ត្រូវមានក្បាច់ពិសេសៗបង្ហាញលើសង្វៀនផងដូចជា នាគវាត់កន្ទុយ កែងបក ជង្គង់ កែង និងជង្គង់ហោះ។
និយាយពីអ្នកលេងគុនខ្មែរទាំង៦រូប ដែលស័ក្ដិសមទទួលបានឱកាសទៅប្រកួតនៅសង្វៀន ONE៖
ទី១៖ ឃីម បូរ៉ា ជាកីឡាករដែលមានបច្ចេកទេស និងអាវុធចេញបានល្អទាំងព្រម។ ក្នុងនោះកណ្តាប់ដៃ ទាត់ ធាក់ ជង្គង់ និងចាប់ផ្តួលតាមបច្ចេកទេស។ ជាពិសេសរូបគេមានកម្លាំងស៊ុហ្វអាចវ៉ៃបាន៣ឬ៥ទឹកបាន ហើយក៏មានទឹកចិត្តជាអ្នកប្រយុទ្ធ។ យ៉ាងណា អាវុធរបស់ ឃីម បូរ៉ា នៅស្ទើរពោលគឺមិនសូវធ្ងន់ខ្លាំងទេ។

ទី២៖ វាន់ វឿន ជាកីឡាករមានទឹកចិត្តក្លាហាន និងសម្រុកឆ្ពោះទៅរកដៃគូមិនចេះខ្លាចញញើត ហើយក៏មានអាវុធកាចសាហាវដែរ។ រូបគេពេលខ្លះប្រើកម្លាំងបាយពេកដែលធ្វើឲ្យចន្លោះប្រហោង។ យ៉ាងណា សមត្ថភាពវ៉ៃរបៀបនេះពិតជាត្រូវនឹងសង្វៀន ONE ណាស់។

ទី៣៖ ប៊ុន សុធា ក៏មិនខុសពី វ៉ាន់ វឿនដែរ។ រូបគេមិនដែលខ្លាចញញើតចំពោះដៃគូណាម្នាក់ទេ។ ការវ៉ៃដាក់សម្ពាធលើដៃគូជាក្បាច់ប្រចាំត្រកូលរបស់ សុធា ហើយកែងជាអាវុធពិឃាដរបស់គេ។ ជំនាញបែបនេះពិតជាសមចេញទៅវ៉ៃនៅក្រៅប្រទេសណាស់ ប៉ុន្តែរូបគេត្រូវប្រើប្រាជ្ញាជាងកម្លាំងបាយ។

ទី៤៖ អេលីត សាន់ ជាកីឡាករដែលទឹកចិត្តប្រយុទ្ធក្លាហាន និងអាវុធចេញបានល្អ។ រូបគេកម្រដើរថយក្រោយ ហើយវ៉ៃបកណាស់ ប្រសិនបើរូបគេមិនត្រូវបានដៃគូវ៉ៃឲ្យដួល។ រូបគេបោះជំហានទៅមុខជានិច្ច ហើយកណ្តាប់ដៃ ទាត់ និងកែងចេញដូចព្យុះដែលចំណុចនេះត្រូវនឹងអ្វីដែល ONE ចង់បាន។ ទោះជាយ៉ាងណា អេលីត សាន់ ស្ទើរកាយសម្បទា ដូច្នេះមិនពូកែជង្គង់ទេ ហើយក៏ពិបាករកដៃគូដែលមានកម្ពស់ត្រូវគ្នា។

ទី៥៖ ខាំ ខ្លានាង ក៏មិនខុសពី សេន រ៉ាដេត ទេសម្រាប់សមត្ថភាពលើសង្វៀន។ រូបគេមានទឹកចិត្តប្រកួតក្លាហាន និងមិនចុះញមដៃគូឡើយ ហើយបើនិយាយពីស្នៀតប្រយុទ្ធវិញល្អមួយកំផ្លេ។ រូបគេអាចទាត់ កណ្តាប់ដៃ និងកែងបានល្អណាស់។ សូម្បីតែកម្លាំងស៊ុហ្វក៏ពេញល្អ។

ទី៦៖ សេន រ៉ាដេត ជាកីឡាករទម្ងន់ស្រាលដែលអ្នកគាំទ្រកម្ពុជាពេញចិត្តខ្លាំងសម្រាប់សមត្ថភាពរបស់គេ។ ទាំងស្នៀតប្រយុទ្ធ និងស្មារតីមានពេញតែម្តងដែលកត្តាទាំងនេះហើយនឹងធ្វើឲ្យកក្រើកសង្វៀនទាំងក្នុងប្រទេស និងក្រៅប្រទេស។ មែនទែនទៅ អ្នកគាំទ្រពិតជាចង់ឃើញកីឡាកររូបនេះចេញទៅប្រកួតនៅក្រៅប្រទេសណាស់។

អ្វីដែលអ្នកលេងគុនខ្មែរត្រូវរៀនសូត្រមុនចេញទៅវ៉ៃនៅសង្វៀនក្រៅប្រទេស គឺការប្រកួតមិត្តភាព៣ទឹក ដូច្នេះត្រូវកែប្រែទម្លាប់វ៉ៃមួយៗតាមរបៀបគុនខ្មែរវ៉ៃ៥ទឹក។ ស្វែងយល់ពីរបៀបវ៉ៃក្រៅប្រទេស និងត្រូវមានចលនារហ័សរហួន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


