កីឡា
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បោះឆ្នោតរើសប្រធានអាណត្តិថ្មីឆ្នាំ ២០២១-២០២៥
លោក ឆឹង យ៉ៅយ៉េន បានក្លាយជាប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា អាណត្តិថ្មីទី ៧ ឆ្នាំ ២០២១-២០២៥ បន្ទាប់ពីសមាជិកប្រតិបត្តិ និងក្លិបទូទាំងប្រទេសសម្រេចបោះឆ្នោត ជូននៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី ៦ កាលពីព្រឹកមិញនេះ។

សម្រាប់អាណត្តិថ្មី ទី៧ ឆ្នាំ ២០២១- ២០២៥ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា មានសមាជិកប្រតិបត្តិចំនួន ១០ រូប ក្នុងនោះលោក ឆឹង យ៉ៅយ៉េន ប្រធានដដែល លោក Casey Banrnett អនុ ប្រធាន លោក មាស វុឌ្ឍី អនុប្រធាន លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ លោក រាជ សូផែន អគ្គលេខាធិការរង លោក សំ ពិសិដ្ឋ អគ្គហេរញ្ញឹក លោក មាស សារ៉ាវុឌ្ឍ លោក ឆឹង ច័ន្ទរិទ្ធីវុឌ្ឍ លោកស្រី ប៉ឹង សំអាង និងលោក សន អេលីត សមាជិក។


លោក ឆឹង យ៉ៅយ៉េន បានមានប្រសាសន៍ថា សម្រាប់ទិសដៅ និង ផែនការកំណែ ទម្រង់សហព័ន្ធឆ្ពោះទៅព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAMES 2023 លើកទី ៣២ នៅប្រទេសកម្ពុជា ធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ផ្ទាល់ខ្លួនរបស់សមាជិក ដែលអសកម្មភាព ដូច្នេះសហព័ន្ធត្រូវតែធ្វើសកម្មភាពវះកាត់ជាដាច់ខាត ដើម្បីអភិឌ្ឍន៍ប្រភេទកីឡាប្រដាល់សកលក្នុងគោលដៅដណ្តើមមេដាយមាស ប្រាក់ និងសំរិទ្ធ ជូនប្រទេសជាតិ។ លោកបានបន្តថា សព្វថ្ងៃកីឡាប្រដាល់សកលជាប្រភេទកីឡាមានសក្តានុពល និងមានប្រជាប្រិយនៅកម្ពុជា ព្រមទាំងឈានទៅដណ្តើមមេដាយក្នុងការប្រកួតកម្រិតតំបន់ ជាពិសេសព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2023 លើកទី៣២ តែម្តង។

សូមបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នាព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១ នេះ បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី ៦ ឆ្នាំ ២០១៧-២០២១ និងបន្តអាណត្តិទី ៧ ឆ្នាំ ២០២១-២០២៥ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីសំណាក់លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធ លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា តំណាងក្រសួងអប់រំយុវជន និងកីឡា លោក ងិន សុបញ្ញា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។


សមាជិកប្រតិបត្តិសហព័ន្ធអាណតិ្តចាស់ និងអ្នកតំណាងក្លិបប្រដាល់សកលនៅទូ ទាំងប្រទេស ដែលចូលរួមបានសម្រេចបោះឆ្នោតជ្រើសរើសលោកឆឹង យ៉ៅយ៉េន ជាប្រធានសហព័ន្ធអាណត្តិថ្មីទី៧ ឆ្នាំ ២០២១ -២០២៥ បន្តទៀត៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


